ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ថែ​សង្សារ​ដែល​វ៉ៃ​នាង​ប៉ោង​មុខ​រហូត​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ណា​ក៏​ដោយ មានការ​កត់សម្គាល់​ឃើញថា បើ​ទោះជា​សំណុំ​រឿង​​អំពើ​ហិង្សា​វាយ​សង្សារ​របស់​ខ្លួន គឺនាង​ជា​សង្សារ​ដែលជាជនរងគ្រោះ​មិន​បាន​ដក​ពាក្យបណ្តឹង​ក្តី ប៉ុន្តែ​ខណៈ​សមត្ថកិច្ច​បញ្ជូនជនសង្ស័យ​ទៅ​តុលាការ នាង​បាន​តាម​ទៅ​មើលថែ និង​យក​បាយ​ទឹក​ឲ្យ​សង្សារ​ហូប​រហូត​ដូច​មិន​ដាច់​អាល័យ​ស្នេហ៍​ទេ ទោះ​ប៉ោង​ភ្នែក​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ណា​ក៏​ដោយ មានការ​កត់សម្គាល់​ឃើញថា បើ​ទោះជា​សំណុំ​រឿង​​អំពើ​ហិង្សា​វាយ​សង្សារ​របស់​ខ្លួន គឺនាង​ជា​សង្សារ​ដែលជាជនរងគ្រោះ​មិន​បាន​ដក​ពាក្យបណ្តឹង​ក្តី ប៉ុន្តែ​ខណៈ​សមត្ថកិច្ច​បញ្ជូនជនសង្ស័យ​ទៅ​តុលាការ នាង​បាន​តាម​ទៅ​មើលថែ និង​យក​បាយ​ទឹក​ឲ្យ​សង្សារ​ហូប​រហូត​ដូច​មិន​ដាច់​អាល័យ​ស្នេហ៍​ទេ ទោះ​ប៉ោង​ភ្នែក​ក៏​ដោយ ។ នាង​បាន​ទៅ​មករ​ហូត​ដល់​ចៅក្រមសម្រេច​​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន។

នាង នួន គឹ​ម​ឡា​ង ក៏បាន​បញ្ជាក់​តាម​រយៈ​វី​ដេ​អូ​ផ្ទាល់ខ្លួន ​នា​ល្ងាច​ថ្ងៃ​ទី​២២ ​កញ្ញា​ថា នាង​មិន​ដក​ពាក្យបណ្ដឹង​លើ​យុវជន​ជា​សង្សារ​នោះ​វិញ​ទេ គឺ​ទុក​ឲ្យ​ច្បាប់​វិនិច្ឆ័យ​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ទៅ​ចុះ ។

សូមបញ្ជាក់ទៀតថា លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅរសៀល​ថ្ងៃ​ទី​២៣ ​កញ្ញា ឆ្នាំ​២០២០ លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​យុវជន​ម្នាក់​ ដែល​ប្រើ​អំពើ​ហិង្សា​វាយ​សង្សារ​របស់​ខ្លួនបណ្តាល​ឲ្យ​ប៉ោង​មុខ​ជាំភ្នែក ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជនជាប់ចោទ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​លោក សឿ ឡង​ឌី ព្រះរាជ​អាជ្ញា​រង​កាន់​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា តាម​បញ្ញត្តិ​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​ធ្វើការ​ស៊ើបសួរ​អស់​រយៈពេល​២​ថ្ងៃ​រួច​មក ។

សូម​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញាឆ្នាំ​២០២០ នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូនយុវជន​ដែល​វាយ​នារី​ជា​សង្សារ​របស់​ខ្លួន​បណ្ដាលឱ្យ​រង​របួស​ប៉ោង​មុខ ជាំភ្នែក ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ ។ ក្រោយ​ពី​បញ្ចប់​ការសាកសួរ នៅ​រសៀល​ថ្ងៃ​ដដែល តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​ហិង្សា​ដោយ​ចេតនា​តាម​បញ្ញត្តិ​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ប​ញ្ញ​តិ្ត​មាត្រា​ខាងលើ​នេះ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​លើ
អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ៦​លាន​រៀល ។ សូម​បញ្ជាក់​ថា នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ក្នុង​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​(​ប្រើ​ដៃ​វាយ​ឲ្យ​របួស​)​ទៅ​លើ​សង្សារ​របស់​ខ្លួន នៅ​ក្នុង​បន្ទប់​ជួល​លេខ​៤០១ ជាន់​ទី​៤ ផ្លូវ​លេខ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនជាប់ចោទ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​វាយ​ផ្ទៃមុខ​នាង នួន គឹ​ម​ឡា​ង ​អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០១ ជាន់​ទី​៤ ផ្លូ​លេខ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​មាន​របួសប៉ោង​​មុខ​និង​ជាំភ្នែក​ទាំង​សងខាង និង​គុម្ពត្រចៀក​ខាងស្តាំ​គឺ​វ៉ៃ​នាង​គ្មាន​ប្រណី​សោះ ។
មន្ត្រី​​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មីឱ្យ​ដឹង​ថា អំពើហិង្សា​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។

អត្ថបទសរសេរ ដោយ