ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយ​ដូច​ចុះ​អ័ព្ទ​គ្របដណ្តប់​លើ​ភ្នំ​ក្រោយ​ទីប្រជុំជន​វាល​រេញ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ផ្សែងហុយ​ទ្រលោម​ឡើង​លើ​ដូច​ផ្ទៃមេឃ​កំពុង​តែ​ចុះ​អ័ព្ទ​បាន​គ្របដណ្តប់​ទៅ​លើ​ភ្នំ​ក្រោយ​ទីប្រជុំជន​វាល​រេញ និង​មួយ​ផ្នែក​ទៀត​នៅ​តំបន់​អាង​ទឹក​ជើងគោ ។ បើ​តាម​ខ្យល់​ដែល​បោកបក់​នោះ គឺ​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ផ្សែងហុយ​ទ្រលោម​ឡើង​លើ​ដូច​ផ្ទៃមេឃ​កំពុង​តែ​ចុះ​អ័ព្ទ​បាន​គ្របដណ្តប់​ទៅ​លើ​ភ្នំ​ក្រោយ​ទីប្រជុំជន​វាល​រេញ និង​មួយ​ផ្នែក​ទៀត​នៅ​តំបន់​អាង​ទឹក​ជើងគោ ។

បើ​តាម​ខ្យល់​ដែល​បោកបក់​នោះ គឺ​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ ហើយ​ផ្សែង​ដែល​ហុយ​ទ្រលោម​ខាងលើ​នេះ គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​រាយការណ៍​ឱ្យ​ដឹង​ថា នោះ​ជា​ផ្សែង​ដែល​ចេញពី​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ជិត​វត្ត​ថ្មដា តាម​ផ្លូវ​សម្តេច​ស​ង្ឈ (​វាល​រេញ​-​ស្ទឹង​ហាវ​) ស្ថិត​ក្នុងភូមិ​ចំការ​កៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ទីតាំង​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ កាលពី​ប៉ុន្មាន​ខែ​មុន ក៏​ត្រូវ​បាន​អាជ្ញាធរ​បាន​ចុះ​ផ្អាក​ការ​ផលិត​ផង​ដែរ បន្ទាប់​ពី​សិប្បកម្ម​នេះ​បាន​បញ្ចេញ​ផ្សេង​ហុយ​ពេញ​មេឃ​គ្របដណ្តប់​តំបន់​នោះ​និង​នៅ​ក្បែរ​នោះ ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​មូលហេតុ​អ្វី​ទេ ទើបបាន​ផលិត​វិញ? ហើយ​មាន​ហុយ​ជា​ដដែល ។

ប៉ុន្តែ​តាម​ប្រភព​ពី​អាជ្ញាធរ​បានដឹង​ឱ្យ​ថា ក្រោយ​ពី​សិប្បកម្ម​មួយ​កន្លែង​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ផ្អាក រហូត​មក​ដល់​ពេល​នេះ​ម្ចាស់​សិប្បកម្ម​បាន​ស្នើ​សុំ​ច្បាប់​មានការ​អនុញ្ញាត្ត ជាមួយនឹង​ការ​អនុញ្ញាត​នេះ គឺ​កំពុង​ស្ថិត​នៅ​កម្រិត​សាកល្បង​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ