ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តោះ​ទឹកមាត់​ដាក់​គូប្រកួត Di Maria ត្រូវ​ពិន័យ​៤​ប្រកួត

3 ឆ្នាំ មុន

បារាំង ៖ កីឡាករ Angel Di Maria របស់​ក្រុម PSG រង​​ការ​ពិ​ន័​យមិន​ឱ្យ​បង្ហាញខ្លួន​ចំនួន ៤​ប្រកួត…

បារាំង ៖ កីឡាករ Angel Di Maria របស់​ក្រុម PSG រង​​ការ​ពិ​ន័​យមិន​ឱ្យ​បង្ហាញខ្លួន​ចំនួន ៤​ប្រកួត បន្ទាប់​ពីបាន​ស្តោះ​ទឹកមាត់​ដាក់​ខ្សែការពារ Alvaro Gonzalez របស់​ក្រុម Marseille អំឡុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី ១៤ ខែ កញ្ញា កន្លង​ទៅ​។

រឿងហេតុ​នេះ បាន​កើតឡើង​ក្នុង​ជំនួប​ដែល PSG បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Marseille ដែល​ជា​ការ​ប្រកួត​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​យ៉ាង​ខ្លាំង ដោយ​អាជ្ញាកណ្តាល​បាន​ចាយ​កាត​ក្រហម​បណ្តេញ​កីឡាករ ៥ នាក់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

ការ​ពិន័យ​លើ​ខ្សែបម្រើ​ប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​វិន័យ​របស់​ក្រប​ខណ្ឌ Ligue 1 បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​ថា Di Maria បាន​ស្តោះ​ទឹកមាត់​ដាក់​ខ្សែការពារ Alvaro Gonzalez អំឡុង​ការ​ប្រកួត​ពិតប្រាកដ​មែ​ន​៕ (ដកស្រង់​ចេញពី Goal.com)