ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាន​សុនខ​ប្រទូស្ត​នឹង​ភិក្ខុ​១​អង្គ

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពី​ធម្មបទ​មាន​សេចក្តី​ដំណាល​ថា ថ្ងៃមួយ​មាន​ព្រាន​សុនខ​ម្នាក់​ឈ្មោះ​កោ​កៈបាន​បណ្ដើរ​ឆ្កែ​១​ហ្វូង​ទៅ​បណ្ដេញ​សត្វ​ក្នុង​ព្រៃ ជួន​ជា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ស៊យ​សូន្យ​ទទេ​រក​មិន​បាន​សត្វ​អ្វីមួយ​ក្បាលសោះ​។ លុះ​ប្រទះ​នឹង​ភិក្ខុ​មួយ​រូប​ក៏​គិត​ថា ការ​ដែល​អញ​មិន​បាន​សត្វ​ក្នុងថ្ងៃនេះ មិន​ទាស់​ពី​រឿង​អ្វី​ទេ ច្បាស់​ជា​ទាស់​នឹង​មនុស្ស​កាឡកិណ្ណី​នេះឯង បានជា​អញ​ស៊យ​ដល់​ម៉ឹ្ល​ង ហើយ​នឹក​ខឹង​ក្នាញ់ក្នុងចិត្ត​ដូច្នោះ ក៏​ពន្យុះ​ឆ្កែ​ឲ្យ​ដេញ​ខាំ​ព្រះសង្ឃ​អង្គ​នោះ​តែ​ម្តង…

នៅ​ក្នុង​គម្ពី​ធម្មបទ​មាន​សេចក្តី​ដំណាល​ថា ថ្ងៃមួយ​មាន​ព្រាន​សុនខ​ម្នាក់​ឈ្មោះ​កោ​កៈបាន​បណ្ដើរ​ឆ្កែ​១​ហ្វូង​ទៅ​បណ្ដេញ​សត្វ​ក្នុង​ព្រៃ ជួន​ជា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ស៊យ​សូន្យ​ទទេ​រក​មិន​បាន​សត្វ​អ្វីមួយ​ក្បាលសោះ​។ លុះ​ប្រទះ​នឹង​ភិក្ខុ​មួយ​រូប​ក៏​គិត​ថា ការ​ដែល​អញ​មិន​បាន​សត្វ​ក្នុងថ្ងៃនេះ មិន​ទាស់​ពី​រឿង​អ្វី​ទេ ច្បាស់​ជា​ទាស់​នឹង​មនុស្ស​កាឡកិណ្ណី​នេះឯង បានជា​អញ​ស៊យ​ដល់​ម៉ឹ្ល​ង ហើយ​នឹក​ខឹង​ក្នាញ់ក្នុងចិត្ត​ដូច្នោះ ក៏​ពន្យុះ​ឆ្កែ​ឲ្យ​ដេញ​ខាំ​ព្រះសង្ឃ​អង្គ​នោះ​តែ​ម្តង ។

ភិក្ខុ​នោះ​ឃើញ​សភាព​មិន​ស្រួល​បែប​នេះ​ក៏​ស្ទុះ​ឡើងដើមឈើ ។ ព្រាន​សុនខ​ក៏​តាម​ទៅ​ចាក់​បាទ​ជើង​លោក​នឹង​លំពែង​ដ៏​មុត​ស្រួច​, ទោះបី​លោក​អង្វរ​យ៉ាងណា​ក៏​មិន​ស្ដាប់ ចេះ​តែ​បុក​រុក​​បាទ​ជើង​លោក​ដរាប​ដល់​របូត​ចីវរ​បស់​លោក​ធ្លាក់​ចុះ​មក​គ្រប​លើ​ខ្លួន​ព្រាន​នោះ​។ ឯ​ហ្វូ​ង​​ឆ្កែ​កាលបើ​ឃើញ​ដូច្នោះ រមែង​សម្គាល់ថា លោកសង្ឃ​នោះ​ធ្លាក់​ចុះ​មក​ហើយ​ក៏​នាំ​គ្នា​ខាំត្របាក់​ជញ្ជែង​ព្រាន​នោះ​ដរាប​ដល់​ស្លាប់​ទៅ​ហោង ។

កាលបើ​ឆ្កែ​ទាំង​អស់នោះ​ចៀស​ចេញ​ទៅ​ហើយ ភិក្ខុ​នោះ​ក៏​បាន​ចុះ​មក ហើយ​កើតក្តី​សង្វេគ រន្ធត់​ឱរា​ព្រោះ​ឃើញ​ទោស​ប្រាកដ​ដល់​អ្នក​ប្រទូស្ត​ចំពោះ​បុគ្គល​ដែល​មិន​ទូ​ស្ត ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ