ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​គិត​ឃើញ​គំនិត​អាជីវកម្ម​ថ្មី​ៗ​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩

3 ឆ្នាំ មុន

វា​មិន​ងាយស្រួល​ក្នុង​ការ​រក្សា​គំនិត​សុទិដ្ឋិនិយម​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ទេ​។ រវាង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​និង​ភាព​មិន​ប្រាកដប្រជា​ដែល​មាន​ក្នុង​ទីផ្សារ ជំងឺ​នេះ​បាន​បង្ក​ការ​ប៉ះពាល់​ទាំង​ផ្នែក​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​អាជីវករ​ជា​ច្រើន​។ ប៉ុន្តែ​សម្រាប់​អាជីវករ​ដែល​រឹង​មាំ​ពិតប្រាកដ ពេល​នេះ​មិន​តែងតែ​មិនល្អ​ទេ​។ ផ្ទុយ​មក​វិញ ពេល​មាន​វិ​បត្ត​អាច​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត…

វា​មិន​ងាយស្រួល​ក្នុង​ការ​រក្សា​គំនិត​សុទិដ្ឋិនិយម​ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ទេ​។ រវាង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​និង​ភាព​មិន​ប្រាកដប្រជា​ដែល​មាន​ក្នុង​ទីផ្សារ ជំងឺ​នេះ​បាន​បង្ក​ការ​ប៉ះពាល់​ទាំង​ផ្នែក​ផ្លូវចិត្ត និង​ផ្លូវ​កាយ​ដល់​អាជីវករ​ជា​ច្រើន​។

ប៉ុន្តែ​សម្រាប់​អាជីវករ​ដែល​រឹង​មាំ​ពិតប្រាកដ ពេល​នេះ​មិន​តែងតែ​មិនល្អ​ទេ​។ ផ្ទុយ​មក​វិញ ពេល​មាន​វិ​បត្ត​អាច​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​ៗ​ថែម​ទៀត​ផង ដូច​ជា​ក្នុង​កំឡុង​ពេល​សង្គ្រាមលោក​លើ​ល​ទី​ពីរ​ជាដើម​ដែល​បង្ក​ឲ្យ​មានការ​បង្កើត​ថ្មី​ផ្សេង​ៗ​ដូច​ជា​រ៉ា​ដា និង​រថយន្ត Jeep​។ខាងក្រោម​គឺជា​គន្លឹះ​ដែល​អាជីវករ​អាច​សាកល្បង​ដើម្បី​គិត​ឃើញ​គំនិត​អាជីវកម្ម​ថ្មី​ៗ៖

១. ផ្តោត​ស្មារតី​លើ​អ្វី​ដែល​លឿន
អ្នក​មិន​ចាំបាច់​ត្រូវ​មានការ​ស្រាវជ្រាវ​ស៊ីជម្រៅ​ខ្លាំង​ទេ តែ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​វា​ឲ្យ​ចេញ​ជា​រូបរាង​។ ក្រៅពី​នេះ​ហើយ អាជីវកម្ម​របស់​អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ប្រើ​បច្ចេកវិទ្យា​ផ្សេង​ៗ និង​ព្រមទាំង​បង្កើត​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​តែ​ផ្តោត​សារៈសំខាន់​ខ្លាំង​ទៅ​លើ​ការ​យល់​ដឹង​ពី​តម្រូវការ​របស់​អតិថិជន និង​ព្យាយាម​បង្កើត​ផលិតផល និង​សេវាកម្ម​ដែល​ផ្គត់ផ្គង់​តាម​តម្រូវការ​ទាំងនោះ​។
ក្នុង​ពេល​ដែល​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ត្រូវ​បាន​បិទ ឬ​មានការ​ព្យា​ពេល អ្នក​ត្រូវ​តែ​មានគំនិត​ច្នៃប្រឌិត​ក្នុង​ការ​រក​ធាតុ​ផ្សំ​ដើម្បី​បន្ត​ដំណើរការ​អាជីវកម្ម​របស់​អ្នក​។

២. ធ្វើ​ទំនើប​កម្ម​នៃ​ការ​បំពេញការងារ
ទោះជា​ប្រទេស​កម្ពុជា​មិន​មាន​បទបញ្ជា​ប្រាប់​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​ពិតមែន​ក្តី វា​ជា​ឱកាសល្អ​សម្រាប់​អាជីវកម្ម​នានា​ក្នុង​ការ​សាកល្បង​វិធីសាស្ត្រ​ធ្វើ​ការងារ​បែប​ថ្មី​ដែល​មាន​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ផ្សេង​ៗ​។ វា​ក៏​អាច​ជា​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អាច​កាត់​បន្ថយ​ការ​ចំណាយ​ដែរ​។

៣. ត្រូវ​មាន​ភាព​សកម្ម
ប្រសិនបើ​អ្នកមាន​ពេលទំនេរ​ច្រើន​ព្រោះតែ​កូ​វី​ដ ១៩ នោះ អ្នក​ត្រូវ​តែ​ធានា​ថា​អ្នក​ចំណាយ​ពេលវេលា​ដែល​នៅ​សល់​ដោយ​មាន​ប្រយោជន៍​។ ក្រៅពី​ពេលវេលា​សម្រាប់​សម្រាក និង​សម្រាប់​គ្រួសារ​ហើយ អ្នក​ត្រូវ​តែ​ទុក​ពេល​សម្រាប់​រៀបចំ​ផែនការ​ទៅ​ថ្ងៃ​មុខ​ផង​ដែរ​។ អ្នក​អាច​យក​ពេល​នេះ​ដើម្បី​គិត​ពី​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដទៃ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ