ផ្លូវការ! Suarez លែងជាកីឡាករ Barcelona ទៀតហើយ
អេស្ប៉ាញ ៖ ក្លិប Atletico Madrid បានសម្រេចការផ្ទេរជាផ្លូវការ លើខ្សែប្រយុទ្ធ Luis Suarez របស់គូប្រជែងដ៏ស្វិតស្វាញ…
អេស្ប៉ាញ ៖ ក្លិប Atletico Madrid បានសម្រេចការផ្ទេរជាផ្លូវការ លើខ្សែប្រយុទ្ធ Luis Suarez របស់គូប្រជែងដ៏ស្វិតស្វាញ…
អេស្ប៉ាញ ៖ ក្លិប Atletico Madrid បានសម្រេចការផ្ទេរជាផ្លូវការ លើខ្សែប្រយុទ្ធ Luis Suarez របស់គូប្រជែងដ៏ស្វិតស្វាញ Barcelona ក្នុងក្របខណ្ឌ La Liga បន្ទាប់ពីក្លិបទាំងពីរបានព្រមព្រៀងនៅក្នុងតម្លៃ ៦លានអឺរ៉ូ។
ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយវ័យ ៣៣ឆ្នាំរូបនេះ បានសម្រេចចុះកុងត្រារយៈពេល ២ឆ្នាំជាមួយ Atletico ក្រោមការដឹកនាំរបស់គ្រូបង្វឹក Diego Simeone ។ រូបគេនៅសល់ ១ឆ្នាំទៀត ទើបផុតកិច្ចសន្យាជាមួយ Barca ប៉ុន្តែត្រូវបានគ្រូបង្វឹកថ្មី លោក Ronald Koeman ជូនដំណឹងកាលពីខែមុនថា គេមិនមែនជាផ្នែកនៃផែនការរបស់លោកឡើយ។
តាមពិតទៅ Suarez បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Juventus រួចទៅហើយ ប៉ុន្តែដោយសារតែបញ្ហាសញ្ជាតិធ្វើឱ្យកិច្ចព្រមព្រៀង ត្រូវរងបរាជ័យ បន្ទាប់ពីក្រុមម្ចាស់ជើងឯកអ៊ីតាលីមួយនេះ មិនអាចជ្រើសរើស Suarez ដោយគ្មានលិខិតឆ្លងដែនអ៊ីតាលីបានទេ ពីព្រោះពួកគេគ្រប់ចំនួនកំណត់ទិញកីឡាករបរទេស។
សូមរំលឹកថា Luis Suarez បានផ្លាស់ពី Liverpool មកចូលរួមជាមួយ Barca នៅក្នុងឆ្នាំ ២០១៤ នៅតម្លៃ ៨២លានអឺរ៉ូ ក្នុងនោះបានបង្ហាញចំនួន ២៨៣ប្រកួត ស៊ុតបញ្ចូលទី ១៩៨គ្រាប់។ ដោយជួយក្រុមឈ្នះពានរង្វាន់សរុបចំនួន ១៣ រួមមានទាំង La Liga និង Champions League ព្រមទាំងជាកីឡាកររកគ្រាប់ច្រើនលំដាប់ទី៣ ក្នុងប្រវត្តិសាស្ត្រក្លិបផងដែរ៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ