ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តមណ្ឌលគិរី បំភ្លឺ ករណី​ឃាត់ខ្លួន​ចាងហ្វាង​ទូរទស្សន៍​អន​ឡាញ​ម្នាក់

3 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​បំភ្លឺ ជូន សាធារណជន ឲ្យ​បាន​ជ្រាប​ថា…

ខេត្តមណ្ឌលគិរី ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ធ្វើការ​បំភ្លឺ ជូន សាធារណជន ឲ្យ​បាន​ជ្រាប​ថា ៖ បុគ្គល​ឈ្មោះ ម៉ា ម៉េ​ង​ធី ជា​អគ្គនាយក ទូរទស្សន៍​ព្រហ្ម​ខណ្ឌ​អន​ឡាញ បាន​ធ្វើការ​បដិសេធ នូវ​សារ​សំឡេង​របស់​ខ្លួន​ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយ​បាន​និយាយ​បរិហារ បង្កាច់បង្ខូច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តមណ្ឌលគិរី ។

ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​ន​របាល​ខេត្តមណ្ឌលគិរី និង​តាម​រយៈ​ការ​ធ្វើតេស្ត​វិភាគ​រក​សារធាតុ​ញៀន ក្នុង​ទឹក​ម៉ូ​ត្រ លើ​បុគ្គល​ឈ្មោះ ម៉ា ម៉េ​ង​ធី ជា​លទ្ធផល បុគ្គល​រូប​នេះ ជា​អ្នក​ញៀន​ថ្នាំ​ញៀន ។

ជាមួយ​គ្នា​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង នូវ​សារ​សំឡេង​របស់​ឈ្មោះ ម៉ា ម៉េ​ង​ធី ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តមណ្ឌលគិរី ។

សូម​ជម្រាប​ថា លោក ម៉ា ម៉េ​ង​ធី ចាងហ្វាង​ទូរទស្សន៍​ព្រហ្ម​ខណ្ឌ​អន​ឡាញ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ កញ្ញា​នេះ នៅ​រាជធានី​ភ្នំពេញ រួច​នាំ​ខ្លួន​ទៅ​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ