ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ចុះ​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ប៉ា​ហ៊ី

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ លោក ចេ​ង ញ៉ា​ន់​,​លោក…

ខេត្ត​ប៉ៃលិន ៖ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ លោក ចេ​ង ញ៉ា​ន់​,​លោក ឃ្លោក នួ​យ អភិបាលរង​ខេត្ត​,​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រុមការងារ នា​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អ​ញ្ចើ​ញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ស្តាប់​សំណូមពរ​នានា​របស់​អាជីវករ​ដែល​លក់ដូរ​នៅ​ក្នុង ផ្សារ​ប៉ា​ហ៊ី (​ផ្សារ​ក្រោម​) ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោយ​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-19 នៅ​កម្ពុជា ហាក់​មាន​ភាព​ធូរស្រាល​ឡើង​វិញ​។

លោក ផា​ន់ ចាន់​ធុ​ល បាន​ពិនិត្យ​ឃើញ​ថា ៖ កំណើន​អ្នក​លក់ដូរ និង​អាជីវករ មាន​ចំនួន​កាន់តែ​ច្រើន​ឡើង រីឯ​កន្លែង​លក់ដូរ​មាន​សភាព​មិន​ទាន់​សមរម្យ​នៅឡើយ​។ ចំណែក​ស្ថានភាព​ផ្លូវ​ក្នុង​ផ្សារ គឺ​តូច​ចង្អៀត ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ និង​មានទឹក​ដក់​ជា​ប្រចាំ ជា​ពិសេស​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ដោយសារ​គ្មាន​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹក​ចេញ ហើយ​នេះ​គឺជា​កង្វល់ និង​សំណូមពរ​របស់​អាជីវករ​។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា​៖ អាជ្ញា​ធរមាន​តួនាទី​ដោះស្រាយ​រាល់​សុខទុក្ខ និង​កង្វល់​របស់​ប្រជាពលរដ្ឋ ទាំង​នៅ​តំបន់​ទីផ្សារ និង​នៅ​ទី​ជនបទ ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ប្រកប​របរ​ទទួលទាន​របស់​ប្រជាពលរដ្ឋ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង សំដៅ​រួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ប៉ិនប្រសព្វ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ក៏​បាន​សំណូមពរ​ដល់​អាជីវករ​ក្នុង​ផ្សារ​ទាំងអស់ ចូលរួម​លើកកម្ពស់​អនាម័យ និង​សោភ័ណ​ភាព​សាធារណៈ ដោយ​ត្រូវ​ដាក់​ទំនិញ​លក់ដូរ​ឱ្យ​មាន​សណ្តាប់ធ្នាប់ ចៀសវាង​ការ​ដាក់​តាំង​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​កកស្ទះ​ចរាចរ ជា​ពិសេស​ម្ចាស់​ភាស៊ី​ផ្សារ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ផ្សារ​ឱ្យ​បាន​ល្អ​។ សូម​បញ្ជាក់​ថា ៖ ការ​ចុះ​សួរសុខទុក្ខ​នា​ឱកាស​នោះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ទទួលយក​នូវ​សំណូមពរ និង​កង្វល់​របស់​អាជីវករ ចំពោះ​បញ្ហា​ផ្លូវ​ក្នុង​ផ្សារ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដោយ​លោក​នឹង​ចាត់​ឱ្យ​ក្រុមការងារ និង​មន្ត្រី​ជំនាញ​ចុះ​មក​សិក្សា ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឱ្យ​បាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ