ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។ លោក​វរៈសេនីយ៍ត្រី តាំង សុ​ហេង មេ​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។ លោក​វរៈសេនីយ៍ត្រី តាំង សុ​ហេង មេ​បញ្ជា​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ គង់ បួន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដកហូត​មាន​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​ថង់​តូច​ស្មើ​៥.០៦​ក្រាម និង​សម្ភារៈ​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​.​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

លោក​វរៈសេនីយ៍ត្រី តាំង សុ​ហេង បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​បាន​បញ្ជូន​ខ្លួន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ ដើម្បី​ធ្វើការ​សាកសួរ​ដោយ​យោង​តាម​ចម្លើយ និង​វត្ថុ​តាង​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ