ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០នេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០នេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរ អមដោយគណៈប្រតិភូរបស់ឯកឧត្តមសម្រាប់ដំណើរទស្សនកិច្ចពិសេសមួយដើម្បីពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G ។ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដោយអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ ១៩៩៦ មកម្ល៉េះ ។

This image has an empty alt attribute; its file name is 627e315f8834e7a32f1e5adc677dee83-1024x682.jpg

ក្រុមហ៊ុន ខេម ជី្ជ អេស អេម ដែលមានឈ្មោះជា សែលកាត បាននឹងកំពុងបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយនៅតែបន្តមានកម្មសិទ្ធិម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ ភាគរយហើយបានវិវត្តន៏ពីបណ្តាញសេវា 2G 3G 4G និងឥឡូវនេះ គឺឈានដល់បណ្តាញ 5G ។ ដំណើរទស្សនកិច្ចនេះរួមមានការបង្ហាញយ៉ាងហ្មត់ចត់អំពីការត្រៀមខ្លួនរបស់ សែលកាត សម្រាប់បណ្តាញ 5G រួមទាំងការបង្ហាញផ្ទាល់នៃការធ្វើតេស្ត 5G Standalone (SA) ដែលបានបង្ហាញតាំងពីខែតុលាឆ្នាំ ២០១៩ ហើយឥឡូវនេះឈានដល់ល្បឿនលឿនជាង ១,៨ ជីហ្គាបីតក្នុងមួយវិនាទី ដែលជាល្បឿនខ្ពស់បំផុតដែលសម្រេចបាននៅកម្ពុជា ។

This image has an empty alt attribute; its file name is 1a16fce6c71da6f15f452a3accb96c08-1024x682.jpg


បទបង្ហាញពិសេសមួយទៀតក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនវីង ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់ខ្លួនក្នុងការធ្វើឌីជីថលនីយកម្ម និងវិវឌ្ឍកម្មនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបមានប្រសាសន៍ថាបណ្តាញ 5G នឹងក្លាយជាការឈានមុខគេមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ហើយយើងត្រូវតែត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា និងធានាថាវានឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនឧស្សាហកម្មក្នុងស្រុក និងការរស់នៅរបស់ប្រជាជន ។

This image has an empty alt attribute; its file name is 9e44fb2db6163bc7d8ac6ff9fd0d09dc-1024x682.jpg

អ្នកឧកញ៉ាបានបន្តទៀតថា «ពួកយើងចង់ឱ្យកម្ពុជាក្លាយជាគោលដៅបច្ចេកវិទ្យា 5G ដ៏លេច ធ្លោបំផុតមួយនៅក្នុងតំបន់អាស៊ាន ក៏ដូចជាជំរុញឱ្យក្រុមហ៊ុនខ្មែរទាំងតូចទាំងធំ ក្លាយជា ក្រុមហ៊ុនដែលអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះដំបូងគេ» ។ អ្នកឧកញ៉ាបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរ៉ូយ៉ាល់គ្រុប នឹងដឹកនាំឌីជីថលរបស់កម្ពុជាក្នុងការគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ឧស្សាហកម្ម ៤.០ ។ ក្នុងនាមជាក្រុមហ៊ុនជំនាញផ្នែក ICT ដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់នៅកម្ពុជា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមជួយគាំទ្រដល់រាជរដ្ឋាភិបាល រួមទាំងផ្នែកសន្តិសុខ និងស្ថេរភាពសេដ្ឋកិច្ចជាតិផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ