ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទី​វ ចប​ស៏​ ៖ មនុស្ស​ដែល​ឆ្លាត​វៃ​មានគុណ​សម្បត្តិ​មួយ​នេះ

3 ឆ្នាំ មុន

មនុស្ស​ដែល​ឆ្លាត​វាងវៃ​ក្នុង​ថ្នាក់រៀន និង​មនុស្ស​ដែល​ឆ្លាត​វាងវៃ​ក្នុង​សង្គម​គឺ​មិន​ដូច​គ្នា​ទេ​។ មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​គ្រប់​ក្រដាស​ប្រឡង​នៅ​សាលារៀន​នៅ​តែ​អាច​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​ដែរ​។ ដូច្នេះ​ពិន្ទុ​ក្នុង​ការ​សិក្សា​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​អ្នក​ដទៃ​ថា​អ្នកជា​មនុស្ស​ដែល​ឆ្លាត​វៃ​ឡើយ​។ សម្រាប់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក ភាព​ឆ្លាត​វៃ​កើត​ចេញពី​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​ច្រើន​ដង​។…

មនុស្ស​ដែល​ឆ្លាត​វាងវៃ​ក្នុង​ថ្នាក់រៀន និង​មនុស្ស​ដែល​ឆ្លាត​វាងវៃ​ក្នុង​សង្គម​គឺ​មិន​ដូច​គ្នា​ទេ​។ មនុស្ស​ម្នាក់​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​លើ​គ្រប់​ក្រដាស​ប្រឡង​នៅ​សាលារៀន​នៅ​តែ​អាច​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​ដែរ​។ ដូច្នេះ​ពិន្ទុ​ក្នុង​ការ​សិក្សា​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​អ្នក​ដទៃ​ថា​អ្នកជា​មនុស្ស​ដែល​ឆ្លាត​វៃ​ឡើយ​។

សម្រាប់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក ភាព​ឆ្លាត​វៃ​កើត​ចេញពី​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​គំនិត​ច្រើន​ដង​។ លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) គិត​ថា​វា​ទាក់ទិន​នឹង​ជំនាញ​។ ប៉ុន្តែ​សម្រាប់​លោក​ស្ទី​វ ចបស៍ (Steve Jobs) របស់ Apple វិញ លោក​គិត​ថា​ភាព​ឆ្លាត​វៃ​មិនកើត​មាន​ពី​ការ​មាន​ជំនាញ​តែ​ផ្នែក​ណាមួយ​ទេ តែ​វា​ទាក់ទង​ទៅ​នឹង​កា​រត​ភ្ជាប់​រវាង​ជំនាញ​ខុស​ៗ​គ្នា​។

លោក​បាន​បកស្រាយ​ថា «​វា​ទាក់ទង​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​បង្រួម​រូបភាព​ឲ្យ​តូច ដូច​ពេល​ដែល​អ្នក​នៅ​ក្នុង​ទីក្រុង​មួយ ហើយ​អ្នក​មើលចុះ​ទៅ​ក្រោម​ពី​ជាន់​ទី ៨០​។ ខណៈ​ដែល​មនុស្ស​ដទៃ​ព្យាយាម​រក​វិធី​ដើម្បី​ចេញពី ក ទៅ ខ ដោយ​ព្យាយាម​មើល​ផែនទី​ឆ្គួ​ត​ៗ មនុស្ស​ដែល​ឆ្លាត​វៃ​អាច​មើលឃើញ​ផ្លូវ​នៅ​ពីមុខ​តែ​ម្តង​។​»ប៉ុន្តែ​តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​មើលទៅ​ស្ថាន​ការ​ណាមួយ​ពីលើ​ចម្ងាយ? លោក​ចបស៍​បាន​ប្រាប់​មក​ថា អ្នក​ត្រូវ​តែ​ព្យាយាម​មើលទៅ​ពិភពលោក​ក្នុង​វិធី​ដែល​ថ្មី​ៗ​ ។

លោក​បាន​បកស្រាយ​ថា «អ្នក​មិន​ត្រូវ​មានបទពិសោធន៍​ដូច​អ្នក​ដទៃ​ទេ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ត​ភ្ជាប់​ចេញ​លទ្ធផល​ដូច​គ្នា ហើយ​អ្នក​មិន​អាច​សម្រេច​បាន​អ្វី​ដែល​ថ្មី​ឡើយ​។​»
វា​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​រៀន​ផ្សំ​ជំនាញ និង​បទ​ពិសោធន៍​ដែល​មិន​ពាក់ព័ន្ធ​នឹង​គ្នា​ដែល​អនុញ្ញាត​ឲ្យ​អ្នក​មើលទៅ​បញ្ហា​អ្វីមួយ​បាន​ធំ​ទូលាយ​ជាង​មុន និង​អាច​នឹកឃើញ​ដំណោះស្រាយ​ថ្មី​ៗ​សម្រាប់​បញ្ហា​ទាំងនោះ​។

អ្នក​វិទ្យាសាស្ត្រ​ក៏​យល់​ស្រប​នឹង​លោក​ចបស៍​ដែរ​ថា ការ​មិន​មាន​ភាព​ចម្រុះ​ក្នុង​ជីវិត​អាច​ដាក់​កំហិត​លើ​ភាព​ឆ្លាត​វៃ និង​ភាព​ច្នៃប្រឌិត​របស់​អ្នក​។អ្នក​មិន​មានឱកាស​ច្រើន​ក្នុង​ការ​គិត​ឃើញ​អ្វី​ដែល​ថ្មី​ទេ​ប្រសិនបើ​អ្នកមាន​ចំណាប់អារម្មណ៍​ដួច​អ្នក​ដទៃ​ដែល​នៅ​ជុំវិញ​អ្នក​ដែរ​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បាន​មើល​រំលង​ចំណុច​នេះ និង​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​គំរូ​ដែល​មាន​ស្រាប់​ក្នុង​សង្គម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ