ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី​ពិភាក្សា​ជា​មួយ​ប្រធាន IOC ជុំវិញ​ការ​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក

3 ឆ្នាំ មុន

ជប៉ុន ៖ ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​បាន​ដកស្រង់​សំដី លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas…

ជប៉ុន ៖ ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​បាន​ដកស្រង់​សំដី លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach ដែល​បាន​សន្ទនា​គ្នា​តាម​រយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ជុំវិញ​កិច្ច​ពិភាក្សា​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ឱ្យ​ទទួល​បាន​ជោគជ័យ​។

លោក Yoshihide Suga

នេះ​គឺជា​កិច្ច​ពិភាក្សា​លើក​ដំបូង​រវាង​អ្នក​ទាំង ២ ចាប់តាំងពី​លោក Yoshihide Suga បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាលពី​ស​ប្តា​ហ៍​មុន​។ ហើយ​បច្ចុប្បន្ន ក្រុម​អ្នក​រៀបចំ​កំពុង​សិក្សា​អំពី​របៀប ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ ២០២០ ដែល​ទីក្រុង​តូ​ក្យូ​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ ប្រកបដោយ​សុវត្ថិភាព​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

លោក Thomas Bach

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ និង​បិទ​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ២០២១ តាម​កាលវិភាគ​ថ្មី​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ