ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី នឹងផ្តល់ Software eWater Source សម្រាប់ចង.ក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក…

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២០នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើកិច្ច សហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នៅទីស្តីការក្រសួង ។

ជាកិច្ចស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និង ឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈ ឯកឧត្តមឯកអគ្គរាជទូត ដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដោយឡែកសម្រាប់វិស័យធនធានទឹក ដែលជាផ្នែក មួយដ៏សំខាន់ រួមចំណែកទ្រទ្រង់ដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំង កិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះ ស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តម Pablo Kang បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយ ផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែល ត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេស កម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឲ្យសេដ្ឋ កិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលអូស្រ្តាលី ឯកឧត្តមឯកអគ្គរាជទូត បានសន្យានឹងធ្វើ ការផ្តល់ជូននូវកម្មវិធី Software eWater Source ដែលជាកម្មវិធីធ្វើម៉ូឌែលគ្រប់គ្រងធន ធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួត ពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរ ។ ទិសដៅបន្តក្រសួងធនធាន ទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹង ពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូ ស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអូស្រ្តាលី បាន និងកំពុងជួយដល់ កម្ពុជា លើគម្រោង ៖ ទី ១) គម្រោង CAVAC ជំហាន ១ (2010-2015) បានអនុវត្តនៅខេត្ត កំពត ខេត្តតាកែវ និងខេត្តកំពង់ធំ និងទី ២) គម្រោង CAVAC ជំហាន ២ (2016-2021) កំពុងអនុវត្តនៅខេត្តតាកែវ ខេត្តកណ្តាល និងខេត្តព្រៃវែង ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ