មហាសេដ្ឋីម្នាក់បានសម្រេចការបរិច្ចាគទ្រព្យសម្បត្តិទាំងអស់សម្រាប់សប្បុរសធម៌
លោកឆាល ហ្វីនី (Charles Feeney) ដែលមានឈ្មោះហៅក្រៅថា ឆាក់ (Chuck) ជាមហាសេដ្ឋីដែលមានអាយុ ៨៩ឆ្នាំមួយរូប និងជាសហស្ថាបនិកក្រុមហ៊ុនលក់ផលិតផលឥតគិតពន្ធ…
លោកឆាល ហ្វីនី (Charles Feeney) ដែលមានឈ្មោះហៅក្រៅថា ឆាក់ (Chuck) ជាមហាសេដ្ឋីដែលមានអាយុ ៨៩ឆ្នាំមួយរូប និងជាសហស្ថាបនិកក្រុមហ៊ុនលក់ផលិតផលឥតគិតពន្ធ…
លោកឆាល ហ្វីនី (Charles Feeney) ដែលមានឈ្មោះហៅក្រៅថា ឆាក់ (Chuck) ជាមហាសេដ្ឋីដែលមានអាយុ ៨៩ឆ្នាំមួយរូប និងជាសហស្ថាបនិកក្រុមហ៊ុនលក់ផលិតផលឥតគិតពន្ធ Duty Free Shoppers តាមអាកាសយានដ្ឋានជុំវិញពិភពលោក ។
លោកក៏ជាសប្បុរសជនដែលដឹកនាំមហាសេដ្ឋីដទៃឲ្យបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេមុនពេលមរណភាពដែរ។ ក្នុងកំឡុងពេលប្រមាណ៤០ ឆ្នាំកន្លងមកនេះ លោកហ្វីនី បានបរិច្ចាកច្រើនជាង ៨ប៊ីលានដុល្លារទៅទៀតទៅឲ្យអង្គការសប្បុរសធម៌ សាកលវិទ្យាល័យ និងមូលនិធិផ្សេងៗជុំវិញពិភពលោកតាមរយៈមូលនិធិ Atlantic Philantropies របស់លោក។
នៅឆ្នាំ ២០១២ លោកបានប្រាប់មកថាលោកបានទុកប្រមាណ ២លានដុល្លារសម្រាប់ការចូលនិវត្តន៍របស់លោកនិងភរិយារបស់លោក ខណៈដែលបរិច្ចាគទ្រព្យសម្បត្តិដែលនៅសល់។ លើសពីនេះទៅទៀត លោកចូលចិត្តបិរច្ចាកដោយមិនបញ្ចេញឈ្មោះថែមទៀតផង។
លោកធ្លាប់ជាបុរសដែលកសាងទ្រព្យសម្បត្តិស្តុកស្តម្ភពីការលក់ផលិតផលមានតម្លៃឲ្យទៅភ្ញៀវទេសចរ ប៉ុន្តែបច្ចុប្បន្ននេះលោករស់នៅក្នុងបន្ទប់អាផាតមិនតូចមួយនៅ San Francisco។ ប៉ុន្តែបទពិសោធន៍របស់លោកបានជះឥទ្ធិពលដល់អ្នកមានដទៃទៀតជាច្រើនដូចជាលោកមហាសេដ្ឋីប៊ីល ហ្គេតស៍ (Bill Gates) របស់ Microsoft និងលោកវ៉ារេន បាហ្វេត (Warren Buffett) របស់ Berkshire Hathaway ជាដើម។
លោកបាហ្វេតធ្លាប់បានអះអាងថា «លោកប្រៀបបានជាគំរូសម្រាប់ពួកយើងទាំងអស់គ្នា។ ខ្ញុំប្រហែលជាត្រូវការពេល ១២ឆ្នាំបន្ទាប់ពីមរណភាពរបស់ខ្ញុំទើបអាចសម្រេចបានដូចលោក។»
លោកហ្វីនីបរិច្ចាគលុយរបស់លោកទៅដោះស្រាយបញ្ហាធំៗដូចជាការកសាងសន្តិភាពក្នុងអៀឡង់ខាងជើង និងធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលក្នុងប្រទេសវៀតណាមជាដើម។
នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២០ លោកហ្វីនីបានបញ្ចប់បេសកម្មរយៈពេល ៤០ឆ្នាំរបស់លោក និងបានចុះហត្ថលេខាបិទដំណើរការមូលនិធិ Atlantic Philantropies របស់លោកដែរបន្ទាប់ពីបានបរិច្ចាគលុយទាំងអស់ដែលលោកមានដោយជោគជ័យ ៕
ចែករំលែកព័តមាននេះ