ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG បង្ហាញ​ការជឿ​ជាក់​ខ្ពស់​ថា​នឹង​ឆក់​យក Dele Alli ពី Spurs ឆាប់​ៗ​ខាង​មុខ

3 ឆ្នាំ មុន

បារាំង ៖ ក្លិប Paris Saint Germain មាន​ភាព​ជឿជាក់​ខ្ពស់ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​លើ​កីឡាករ Dele Alli…

បារាំង ៖ ក្លិប Paris Saint Germain មាន​ភាព​ជឿជាក់​ខ្ពស់ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​លើ​កីឡាករ Dele Alli របស់​ក្រុម Tottenham Hotspur បន្ទាប់​ពី​មានការ​ពិភាក្សា​រវាង​ក្លិប​ទាំង​២​។

Alli បាន​ចាប់ផ្តើម​ការ​ប្រកួត​បើក​រដូវ​កាល​ទល់​នឹង​ក្រុម Everton ប៉ុន្តែ​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​វគ្គ​ទី​១ ហើយនឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង Lokomotiv Plovdiv និង Southampton​។ ខណៈ​ដែល​ការ​មក​ដល់​របស់​កីឡាករ Gareth Bale ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ពេញ​មួយ​រដូវ​កាលពី Real Madrid ក៏​កាន់តែ​បង្កើន​ការ​ប្រកួតប្រជែង​បន្ថែម​ទៀត សម្រាប់​តំណែង​ក្នុង​ជម្រើស​ដំបូង​របស់​រូបគេ​ផង​ដែរ​។

យោង​តាម​សារព័ត៌មាន The Telegraph បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Ligue 1 មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ពួក​គេ​នឹង​សម្រេចការ​ផ្ទេរ​នេះ នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ខណៈ​ដែល Alli ក៏​បង្ហាញ​ចេតនា​ក្នុង​ការ​ផ្លាស់​មក​កាន់​ទឹកដី Parc des Princes ដើម្បី​ចង់​មក​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Neymar និង Kylian Mbappé៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ