ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាវុធហត្ថ​រាជធានី​ប្រជុំស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​អំពី​រចនាសម្ព័ន្ធ​ចាត់តាំង​កងរាជអាវុធហត្ថ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​អំពី​រចនាសម្ព័ន្ធ​ចាត់តាំង​កងរាជអាវុធហត្ថ តាម​រយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​អំពី​រចនាសម្ព័ន្ធ​ចាត់តាំង​កងរាជអាវុធហត្ថ តាម​រយៈ Video Conference ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក មេបញ្ជាការ​រង នាយ នាយ​រង​សេនាធិការ ស្នងការ នាយការិយាល័យ​ជំនាញ លោកនាយក​វិទ្យាស្ថាន​កងរាជអាវុធហត្ថ កំ​បូល លោកនាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជំ​រាយ ព្រមទាំង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​តាម​បណ្តា​រាជធានី​-​ខេត្ត ទាំងអស់​ផង​ដែរ ។

សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព​តាម​រយៈ Video Conference របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ដូច​ជា លោក​ឧត្តមសេនីយ៍ត្រី ពង្ស សា​វរិ​ទ្ធ មេបញ្ជាការ​រង ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក ឧត្តមសេនីយ៍​ឯក មេបញ្ជាការ និង​មានការ​ចូលរួម​ពី​លោក​មេបញ្ជាការ​រង នាយ​រង​សេនាធិការ ប្រធាន​​មន្ទីរ នាយការិយាល័យ​ជំនាញ និង លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ