ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ថា ​នយោបាយ​គាបសង្កត់​ខ្លាំង​របស់​អា​មេ​រិ​ក​ គឺ​​ជា​បរាជ័យ​មួយ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ថ្លែង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​ថា នយោបាយ​គាបសង្កត់​ខ្លាំង​បំផុត​របស់​អា​មេ​រិ​ក ចំពោះ​អ៊ី​រ៉​ង់​សម្រាប់​ពេល​នេះ​ជា​បរាជ័យ​មួយ​។ លោក​ក៏​បដិសេធ​ដែរ​ម​ហិ​ច្ឆិ​តា របស់​រដ្ឋការ​អា​មេ​រិ​ក ជម្រុញ​ថែម​ទៀត​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ប្រទេស​នោះ ។…

ប្រទេស​បារាំង ៖ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ថ្លែង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​ថា នយោបាយ​គាបសង្កត់​ខ្លាំង​បំផុត​របស់​អា​មេ​រិ​ក ចំពោះ​អ៊ី​រ៉​ង់​សម្រាប់​ពេល​នេះ​ជា​បរាជ័យ​មួយ​។ លោក​ក៏​បដិសេធ​ដែរ​ម​ហិ​ច្ឆិ​តា របស់​រដ្ឋការ​អា​មេ​រិ​ក ជម្រុញ​ថែម​ទៀត​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​ប្រទេស​នោះ ។

លោក​ម៉ា​ក្រុង​ក្នុង​បទ​អន្តរាគមន៍​ពី​ចម្ងាយ មុខ​មហាសន្និបាត​អ​.​ស​.​ប គូសបញ្ជាក់​ថា យុទ្ធសាស្ត្រ​គាបសង្កត់​ខ្លាំង​បំផុត​ដែល​មាន​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ មក​ដល់​ដំណាក់កាល​នេះ នៅ​មិន​ទាន់​អាច​បញ្ចប់​បណ្ដា​សកម្មភាព​បង្ក​អ​ស្ថេ​រ​ភាព​របស់​អ៊ី​រ៉​ង់​បាន និង​ថែម​ទាំង​មិន​អាច​ធានា​ថា អ៊ីរ៉​ង់​មិន​បំពាក់អាវុធ​នុយក្លេអ៊ែរ​នៅឡើយ​។

ម្យ៉ាងទៀត​ប្រមុខរដ្ឋ​បារាំង​បាន​បដិសេធ​សិទ្ធិ​របស់​អា​មេ​រិ​ក​បង្ខំ​អ​.​ស​.​ប ឲ្យ​អនុវត្ត​យន្តការ​ស្ដារ​ឡើង​វិញ បណ្ដា​ទណ្ឌកម្ម ប្រឆាំង​អី​ុ​រ៉​ង់ ដែល​គ្រោង​ដោយ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​មាន​ជា​ស្វ័យប្រវត្តិ​បើ​អ៊ី​រ៉​ង់​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នោះ​ដែល​អា​មេ​រិ​កបាន​ដកខ្លួន​ថយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ