ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៊ី​ល ហ្គេ​ត​ស៍​ ប្រាប់ពីការ​សរសើរ​បែប​អវិជ្ជមាន

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​ដល់​សាធារណជន​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ដឹកនាំ​ដ៏​ចម្លែក​របស់​លោក ដែល​បាន​ជួយ​ឲ្យ​លោក​ដឹកនាំ​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​មាន​សមត្ថភាព​ដើម្បី​កសាង Microsoft​។…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​ដល់​សាធារណជន​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ដឹកនាំ​ដ៏​ចម្លែក​របស់​លោក ដែល​បាន​ជួយ​ឲ្យ​លោក​ដឹកនាំ​ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​មាន​សមត្ថភាព​ដើម្បី​កសាង Microsoft​។

លោក​បាន​ប្រាប់​មក​ថា លោក​ចូល​ចិត្ត​ប្រើ ការ​កើត​សរសេរ​បែប​អវិជ្ជមាន​។ ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​នេះ​គឺ​ការ​បញ្ចុះបញ្ចូល​មនុស្ស​ដែល​មាន​ទេព​កោសល្យ និង​សមត្ថភាព​ថា​ពួក​គេ​មិន​បាន​ធ្វើ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​ទេ ខណៈ​ដែល​ជំរុញ​ទឹកចិត្ត​ពួក​គេ​ឲ្យ​ខិតខំ​បន្ថែម​។ មាន​ន័យ​ថា លោក​ត្រូវ​តែ​រួម​ផ្សំ​រវាង​ការ​រំលឹក​ដែល​មាន​ភាព​អវិជ្ជមាន ជាមួយនឹង​ការ​កោតសរសើរ​។ខាងក្រោម​គឺជា​គន្លឹះ​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​នេះ​ដោយ​ជោគជ័យ​៖

១. ការ​មាន​សមត្ថភាព និង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់
លោក​ហ្គេ​ត​ស៍​ជឿជាក់​ច្បាស់​ណាស់​ថា​លោក​និង​អ្នក​ដទៃ​ដែល​ធ្វើការ​ជាមួយ​លោក​គឺ​ស្មើភាព​គ្នា​។ ហើយ​សមាជិក​ក្រុម​របស់​អ្នក​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត​លើ​សមត្ថភាព​របស់​ពួក​គេ​ខ្ពស់ ខណៈ​ដែល​គោរព​សមត្ថភាព​របស់​អ្នក​ដែរ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្តាប់​អ្នក​។

២. បកស្រាយ​ពី​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់
អ្វី​ដែល​សំខាន់​ដែល​អ្នកដឹកនាំ​ត្រូវ​តែ​ប្រាប់​ដល់​ក្រុមការងារ​របស់​ពួក​គេ​គឺ​គោលដៅ​ដែល​ច្បាស់លាស់​មួយ ហើយ​ការ​កោតសរសើរ​បែប​អវិជ្ជមាន​អាច​មាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​អ្នកដឹកនាំ​អាច​បកស្រាយ​គោលដៅ​ទាំងនោះ​ឲ្យ​បាន​ច្បាស់ ទាំង​គោលដៅ​រយៈពេល​ខ្លី និង​វែង​។ ឧទាហរណ៍​ដូច​ជា ការ​សម្រេច​ផលិតកម្ម​នៃ​ផលិតផល ក នៅ​ចុងឆ្នាំ ឬ​បង្កើន​ការ​លក់​ឲ្យ​បាន ២០% ក្នុង​ខែ​ថ្មី​ជាដើម​។

៣. រក​មើល​ការ​ប្រកួតប្រជែង
ការ​កោត​សរសេរ​បែប​អវិជ្ជមាន​គឺជា​គំរូ​នៃ​ការ​ដឹកនាំ​ដែល​មាន​ភាព​ប្រកួតប្រជែង​មួយ​។ វា​ទាមទារ​ឲ្យ​មនុស្ស​មាន​ដៃគូ​ប្រកួតប្រជែង​ដែល​ពួក​គេ​ចង់​ឈ្នះ​។ ដូច្នេះ​អ្នកដឹកនាំ​ត្រូវ​តែ​កំណត់ដៃ​គូប្រកួត​ប្រជែង​ទាំង​ក្នុង​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន​ដើម្បី​ជំរុញ​ទឹកចិត្ត​សមាជិក​ក្រុម​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​បាន​គោលដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ