ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​យ៉ាង​ខ្លាំង​ក្នុង​​​អគារ​​មួយ​កន្លែង​​ធ្វើ​ឱ្យ​ភូមិ​ទាំង​មូល​ញ័រ​កក្រើក​តែម្តង​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ឆ្នាំ២០២០ ក្នុង​អគារ​មួយ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ស្ថិត​នៅ​ច្រកចូល​នៃ​ភូមិ​មួយ នា​ភាគ​ខាងត្បូង​លី​បង់​នាំ​ឲ្យ​មាន​ពពក​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង​លើ​។ ពលរដ្ឋ​ម្នាក់​នៃ​ភូមិ​AIN QANA​លើក​ឡើង​ពី​ផ្ទះ​មួយ…

ប្រទេស​លី​បង់ ៖ ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ឆ្នាំ២០២០ ក្នុង​អគារ​មួយ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ស្ថិត​នៅ​ច្រកចូល​នៃ​ភូមិ​មួយ នា​ភាគ​ខាងត្បូង​លី​បង់​នាំ​ឲ្យ​មាន​ពពក​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង​លើ​។

ពលរដ្ឋ​ម្នាក់​នៃ​ភូមិ​AIN QANA​លើក​ឡើង​ពី​ផ្ទះ​មួយ ដែល​យក​ធ្វើ​ជា​ការិយាល័យ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដោយ​បញ្ជាក់​ថា បណ្ដា​សមាជិក​របស់​ចលនា​ស៊ីអ៊ី​ត​លី​បង់​នោះ បាន​ឡោម​ព័ទ្ធ​តំបន់​នោះ​មិន​ឲ្យ​មនុស្ស​ចូល​។ ពួក​អ្នក​ភូមិ​និយាយ​ថា​ ភូមិ​ទាំងមូល បាន​ញ័រ​កក្រើក​ដោយសារ​ការ​ផ្ទុះ​ដែល​បំផ្លាញ​សម្ភារ​នានា​។

តាម​ព័ត៌មាន​ដំបូង​ៗ​ថា​នោះ​ពិតជា​ទីតាំង​មួយ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដែល​មាន​ស្តុក​គ្រាប់​រំសេវ​។ កងទ័ព​លី​បង់​អះអាង​ថា បាន​បញ្ជូន​កង​ទាហាន​ទៅ​កាន់​ទីនោះ ហើយ​ជម្រុញ​ការ​ស៊ើ​ប​អង្កេត​លើ​មូលហេតុ​នៃ​ការ​ផ្ទុះ​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​លី​បង់​ANI​ថា​ការ​ផ្ទុះ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ កើត​មាន​ជួន​ពេល​​គ្នា​នឹង​ការ​ហោះ​ក្រឡឹង​របស់​យន្តហោះ​សត្រូវ សំដៅលើ​អ៊ី​​ស្រា​អែ​ល​ចាប់តាំងពី​ព្រឹក​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ