ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ចប្រជុំ​ទូទៅ​មហាសន្និបាត​លើក​ទី​៧៥ របស់​​ អ​.​ស​.​ប

3 ឆ្នាំ មុន

មហាសន្និបាត​អ​.​ស​.​ប ៖ កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​លើក​ទី​៧៥​របស់​អ​.​ស​.​ប បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២២​កញ្ញា ក្រោម​ប្រធានបទ «អនាគត​នៃ​ក្ដី​ប្រាថ្នា​របស់​យើង អ​.​ស​.​ប ដែល​យើង​ចង់បាន» ​គឺ ៖…

មហាសន្និបាត​អ​.​ស​.​ប ៖ កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​លើក​ទី​៧៥​របស់​អ​.​ស​.​ប បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២២​កញ្ញា ក្រោម​ប្រធានបទ «អនាគត​នៃ​ក្ដី​ប្រាថ្នា​របស់​យើង អ​.​ស​.​ប ដែល​យើង​ចង់បាន» ​គឺ ៖

– យើង​អះអាង​ជា​ថ្មី​ពី​ការ​ប្រកាន់​យក​រួម​របស់​យើង លទ្ធិ​ពហុ​និយម
– ធ្វើការ​ប្រឈម​ចំពោះ​វីរុស​ COVID-19 ​តាម​មធ្យោបាយ​នៃ​ការ​ប្រកាន់​យក​សកម្មភាព ពហុ​ភាគី។

លោក​VOLKAN BOZKIR​ប្រធាន​មហាសន្និបាត​លើក​ទី​៧៥​របស់​អ​.​ស​.​ប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ទូទៅ​នោះ​។ លោក​ស្នើ​ដល់​មេដឹកនាំ​ពិភពលោក ឲ្យ​អះអាង​ជា​ថ្មី​ពី​ការ​គាំទ្រ របស់​ពួក​គេ​ចំពោះ​ពហុ​និយម​ប្រឈម​មុខ នឹង​ការ​ប្រឈម​នានា​ពុំ​ធ្លាប់​ដែល​មាន​ពី​មុន​មក នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19​។ លោក​ក៏​អំពាវនាវ​ផង​ដែរ ឲ្យ​ពង្រឹង​បណ្ដា​ទីភ្នាក់ងារ​របស់​អ​.​ស​.​ប ក្នុង​នោះ​មាន​អង្គការ​សុខភាព​ពិភពលោក​WHO​។

ក្នុង​សុន្ទរកថា​នា​មហាសន្និបាត​អ​.​ស​.​ប​នោះ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​បាន​វាយ​ប្រហារ​ចិន ដែល​ប​ដិ​ស​ធ​គំនិត​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ ខណៈ​ប្រមុខ​អ​.​ស​.​ប​បាន​ព្រមាន​ប្រឆាំង​សង្គ្រាមត្រជាក់​ថ្មី ដែល​គំរាមកំហែង ពិភពលោក​ពេល​ដែល​វីរុស​កំពុង​តែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​។

ចំពោះ​រឿង​វីរុស​COVID-19​លោក​ត្រាំ​លើក​ឡើង​ថា អ​.​ស​.​ប​ត្រូវ​តែ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ចិន ច​ពោះ​បណ្ដា​អំពើ​របស់​ខ្លួន​ពេល​វីរុស​ចាប់ផ្ដើម​ឆ្លង​រាលដាល និង​ចោទ​ចិន​ថា បណ្ដោយ​ឲ្យ​ការ​ឆ្លង​រាតត្បាត​លើ​ពិភពលោក​។ លោក​ត្រាំ​ដែល​នៅ​តែ​ប្រើ​ពាក្យ​ថា​វីរុស​ចិន បាន​ចោទប្រកាន់​អាជ្ញាធរ​ចិន​ថា ពេល​ចាប់ផ្ដើម​ការ​ឆ្លង​នៅ​តែ​អនុញ្ញាត​ឲ្យ​បណ្ដា​យន្តហោះ​ចាក​ចេញពី​ចិន​ទៅ​ចម្លង​វីរុស​ដល់​ពិភពលោក​។

លោក​ត្រាំ​ដែល​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​វីរុស មិន​បាន​ល្អ​នៅ​អា​មេ​រិ​ក​ហើយ​ហាក់ដូចជា​គ្មាន​វាសនា​បាន​ចាប់ឆ្នោត​ជា​ថុ្ម​ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៣​វិច្ឆិកា ខាង​មុខ​នេះ បាន​សន្យា​ចែកចាយ​វ៉ាក់សាំង​មួយ និង​យក​ឈ្មះ​វីរុស​និង​បញ្ចប់​ការ​ឆ្លង ដើម្បី​ឈាន​ចូល​ក្នុង​សករាជ​នៃ​ភាព​រុងរឿង​ថ្មី​មួយ​។

ចំណែក​ប្រ​ធា​ធិ​បតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អេ​ល​ម៉ា​ក្រុង​វិញ ថ្លែង​ក្នុង​មហាសន្និបាត​អ​.​ស​.​ប​ដែរ អះអាង​ថា​ពិភពលោក មិន​អាច​ស្ថិត​នៅ​ជាប់​គាំំ​ង ត្រឹម​ជម្លោះ​រវាង​អា​មេ​រិ​ក​និង​ចិន​នោះ​ឡើយ ។ លោក​បាន​ស្នើ​នា​ថ្ងៃ​ទី​២២​កញ្ញា​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​មាន​ប្រតិកម្ម​រួម​ដើម្បី​កុំ​ឲ្យ​ស្ថិត​នៅ​ជាប់​ដាម​ស្រមោល​នៃ​ការ​ឈ្លោះ​គ្នា​រវាង​ចិន​និង​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ