ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកភូមិទ្រាំលែងបាន! ដាច់ចិត្ត​ផ្ញើ​សារ​​ចូល​​ហ្វេស​ប៊ុ​កផេក​​ស្នងការខេត្ត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ដោយ​អត់​ទ្រាំនឹង​សកម្មភាព​​ក្រុម​អ្នក​​ល្បែង​ស៊ី​សង​​តទៅទៀតលែង​បាន​ ប្រជាពលរដ្ឋ​​ដាច់​ចិត្ត​ផ្ញើរ​សារ​រាយការណ៍​​ចូល​​ហ្វេ​ស​ប៊ុ​កផេក​​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដែល​មាន​ខ្លឹមសារ​ថា «​បង​អើយ​ឃើញ​មាន​បង​ប៉ូ​លី​ស​ទៅ​ណែនាំដែរ​ តែ​ឥឡូវ​លែង​លេង​នៅ​ខាង​មុខ​ហើយ​ ប្ដូរ​ទៅ​លេង​នៅ​ខាងក្រោយ​ផ្ទះ​វិញ ផ្ទះ​ខាងក្រោយ​មួយទៀត​»​។ ក្រោយពី​​ទទួល​បាន​​សេចក្តីរាយការណ៍​​ខាងលើ​​នេះភ្លាម​ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត…

ខេត្ត​កណ្តាល​ ៖ ដោយ​អត់​ទ្រាំនឹង​សកម្មភាព​​ក្រុម​អ្នក​​ល្បែង​ស៊ី​សង​​តទៅទៀតលែង​បាន​ ប្រជាពលរដ្ឋ​​ដាច់​ចិត្ត​ផ្ញើរ​សារ​រាយការណ៍​​ចូល​​ហ្វេ​ស​ប៊ុ​កផេក​​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដែល​មាន​ខ្លឹមសារ​ថា «​បង​អើយ​ឃើញ​មាន​បង​ប៉ូ​លី​ស​ទៅ​ណែនាំដែរ​ តែ​ឥឡូវ​លែង​លេង​នៅ​ខាង​មុខ​ហើយ​ ប្ដូរ​ទៅ​លេង​នៅ​ខាងក្រោយ​ផ្ទះ​វិញ ផ្ទះ​ខាងក្រោយ​មួយទៀត​»​។

ក្រោយពី​​ទទួល​បាន​​សេចក្តីរាយការណ៍​​ខាងលើ​​នេះភ្លាម​ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ខេត្ត លោក​អធិការ​នគរបាល​ស្រុក​កោះធំ បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​លេង​ល្បែងស៊ីសង​(​បៀរ​) ខាងលើ កាលពីវេលាម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​រោង​ដាក់​ចំ​បើង​របស់​ឈ្មោះ នី ភ័​ណ្ឌ ស្ថិត​ក្នុងភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។

ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាបករណី​ខាងលើនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ រួម​មាន​១​-ឈ្មោះ ផ​ន រ៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​ ២-​ឈ្មោះ ជាប់ សៀ​ក​ណៃ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ​ ៣​-ឈ្មោះ ហុង គឹ​ម​លី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ​ ៤-​ឈ្មោះ ចិត្រ សុខ​ថា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​ ។ ​ជនសង្ស័យ​​ទាំង​៤​នាក់​នេះ​ ជា​កសិករ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ​។

ដោយឡែក​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ​សន្លឹក​បៀចំនួន​២៤៤​សន្លឹក, ​ស្បែក​ជើ​ង​ចំនួន​១២​គូ, ​ធុង​ទឹកកក​ជ័រ​មាន​ពណ៌​លឿង​ចំនួន​១, ​ប្រាក់​ចំនួន​៣ម៉ឺន​៥​ពាន់​​រៀល​, ​ក្រណាត់​កំរាល​សម្រាប់​ក្រាល​លេងបៀ​ចំនួន​៣​ផ្ទាំង​, កន្ទេល​ចំនួន​២ និង​សៀវភៅ​កត់​កន្ទុយលេខ មាន​លេខ​ឆ្នោត​ចំនួន១​ក្បាល​។

បន្ទាប់​មក​ កម្លាំង​ប៉ុស្តិ៍​ពិនិត្យ​ឃើញ​ថា​ ទីតាំង​ខាងលើ​នេះ​ គឺ​កម្លាំងប៉ុស្តិ៍​​ធ្លាប់​ចុះ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ម្តង​រួច​មក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​រៀងចាល ។ បច្ចុប្បន្ន សមត្ថ​ក​កិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ