ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចារ​ទង់ជាតិខ្មែរ​កំពុងបក់​ទាំង​រហែក​​រយ៉ៃ​​មើលលែងស្គាល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ទង់ជាតិ​ជា​តំណាង​ជាតិ​សាសន៍​និង​កិត្តិយស​នៃ​ប្រទេស​នីមួយ​ៗ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ មិន​ថា តែ​បុគ្គល​ជាតិនិយម នៅ​លើ​សាកលលោក​នោះ​ទេ ពិតជា​មាន​មោ​ទ​ភាព​ណាស់ នៅ​ពេល​ដែល​ទង់ជាតិ​របស់​ខ្លួន​កំពុង់​តែ​បក់រវិច​ៗ​នៅ​លើ​ឆាក​អន្តរជាតិ ។​ អ្វី​ដែល​​ចាប់អារម្មណ៍​…

រាជធានី​ភ្នំពេញ ​៖​ ទង់ជាតិ​ជា​តំណាង​ជាតិ​សាសន៍​និង​កិត្តិយស​នៃ​ប្រទេស​នីមួយ​ៗ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ មិន​ថា តែ​បុគ្គល​ជាតិនិយម នៅ​លើ​សាកលលោក​នោះ​ទេ ពិតជា​មាន​មោ​ទ​ភាព​ណាស់ នៅ​ពេល​ដែល​ទង់ជាតិ​របស់​ខ្លួន​កំពុង់​តែ​បក់រវិច​ៗ​នៅ​លើ​ឆាក​អន្តរជាតិ ។​

អ្វី​ដែល​​ចាប់អារម្មណ៍​ បែរមកអនិច្ចា​តែ​ទង់ជាតិ​ខ្មែរ ទោះបី​ស្ថិត​នៅ​ក្នុង​ប្រទេស​ខ្លួន ហើយ​ត្រូវ​បាន​គេ​លើក​នៅ​តាម​បណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ,​ ឯកជន ឬ​ក្រុមហ៊ុន​និង​តាម​លំនៅ​ឋាន​នានា ។ គេ​តែងតែ​សង្កេត​ឃើញ​ទង​ជាតិខ្មែរ​នៅ​កន្លែង​ខ្លះ ហើរ​ពណ៌​ស្ទើរ​មើល​លែង​ស្គាល់​ថា ជា​ទង់ជាតិ​ខ្មែរ​ទៅ​ហើយ ​និង​ខ្លះ​ទៀត​រហែក​រយ៉ៃ ហាក់ដូច​ជា​គ្មាន​ការ​យកចិត្តទុកដាក់ និង​ស្រលាញ់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ឡើយ​។

នៅ​ក្នុង​រាជធានី​ភ្នំពេញ ភ្នាក់​ងារ​កោះសន្តិភាព​តែងតែ​ឃើញទង់ជាតិ​ខ្មែរ​កំពុង​តែ​បក់​រវិច​ៗ​ទាំង​រហែក​រយ៉ៃ គួរ​អោយ​អាសូរ​ពន់ពេក​ណាស់ ។ ជាក់ស្តែង ទង់ជាតិ​ខ្មែរ ចំនួន​២​ផ្ទាំង កំពុង​តែ​បក់​រវិច​ៗ ទាំង​រហែក​រយ៉ៃ​នៅ​លើ​អគារ​មួយ ​ស្ថិត​នៅ​តាម​តីរវិថី ព្រះ​ស៊ី​សុ​វ​ត្តិ​(១) កែង​វិ​ថី​ព្រះ​សុទ្ធា​វង្ស​(៩០) ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​។

តាម​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ ឆ្លងកាត់ បានអោយ​ដឹង​ថា គួរ​អោយ​អនិច្ចា​ទង់ជាតិ​ខ្មែរ​ណាស់ នៅ ពេល​ដែល​ធ្វើ​ដំណើរ ឆ្លងកាត់​ចោល​ភ្នែក​ទៅ​លើ​អាគារ​មួយ​នោះ ឃើញ ទង​ជាតិ​របស់​ខ្លួន​រូវ​បាន​គេ​ដោ​ទ​លើក​ឡើង​កំពុង​តែ រវិច​ៗ​ទាំង​រហែក​រយ៉ៃ​បែប​នេះ ។ ពលរដ្ឋ​ម្នាក់​នោះ បានអោយ​ដឹង​ទៀត​ថា គាត់​បាន​ធ្វើ​ដំណើរ ចុះឡើង ប្រមាណ​ជាង​១​ខែ មក​ហើយ តែងតែ សំឡឹង មើល​ទង់​ជាង​របស់​ខ្លួន ទាំង​ក្កី​អាណិតអាសូរ បែប​នេះ ។

គាត់​មិនមែន ជា​អ្នក​ជាតិនិយម អ្នក​ស្នេហា​ជាតិ​អ្វី​នោះ​ទេ តែ​គាត់​ស្រលាញ់​ទង់ជាតិ​ដែល​ជា​តំណាង​ប្រទេស​កម្ពុជា ។ ក្រៅពី​នោះ នៅ​មាន​ទង់ជាតិ​ខ្មែរ មួយ​ចំនួន​តូច​ទៀត កំពុង​តែ​បក់​រវិច​ៗ ទាំង​បែប​នេះ ។​អាជ្ញាធរ និង​សមត្ថកិច្ច គួរ​នាំ​គ្នា យកចិត្តទុកដាក់​
ផង ៕

អត្ថបទសរសេរ ដោយ