ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន​ថា ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ​​នឹង​ដាក់​ឲ្យ​ប្រើ​ឆាប់​ៗ​លើ​ពិភពលោក

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្នុ​​ង​សុន្ទរកថា​របស់​លោក​នា​ឱកាស​មហាសន្និបាត​អ​.​ស​.​ប ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម ដើ​ម្បី​ធានា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ការ​ចែកចាយ​ដោយ​សេរី វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ចំពោះ​ពលរដ្ឋ​គ្រប់​ប្រទេស​ទាំងអស់​។ ក្នុង​សុន្ទរកថា​នោះ​ថ្លែង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា…

ប្រទេស​រុ​ស្ស៊ី ៖ ក្នុ​​ង​សុន្ទរកថា​របស់​លោក​នា​ឱកាស​មហាសន្និបាត​អ​.​ស​.​ប ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បាន​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​រួម ដើ​ម្បី​ធានា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ការ​ចែកចាយ​ដោយ​សេរី វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ចំពោះ​ពលរដ្ឋ​គ្រប់​ប្រទេស​ទាំងអស់​។

ក្នុង​សុន្ទរកថា​នោះ​ថ្លែង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា ក្នុង​មហាសន្និបាត​អ​.​ស​.​ប ប្រមុខ​វិមាន​ក្រឹម​ឡាំង​អះអាង​ថា វ៉ាក់សាំង​ជាយថាហេតុ​មួយ ប្រឆាំង​វីរុស​នោះ ត្រូវ​តែ​ទទួល​បាន​លើ​ពិភពលោក​ទាំងមូល​នា​ពេល​ខាង​មុខ​ដ៏​ឆាប់​។ រុ​ស្ស៊ី​ជឿជាក់​ថា គេ​ត្រូវ​ប្រើ​នា​ពេល​នេះ​រាល់​កម្លាំង​ឧស្សាហ​កម្ម​ឱសថ​ពិភពលោក ដើម្បី​ធានា​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ការ​ទទួល​បាន​ដោយ​សេរី វ៉ាក់សាំង​មួយ សម្រាប់​ពលរដ្ឋ​របស់​គ្រប់​រដ្ឋ​។

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ខ្លួន​វាយតម្លៃ​ខ្ពស់ ការ​ខិតខំ​ប្រឹងប្រែង​របស់​រុ​ស្ស៊ី ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​ឈ្មោះ​SPOUTNIK V​។ លោកពូ​ទី​ន​ក៏​ស្នើ​ផង​ដែរ ផ្ដល់​ដោយ​មិន​គិតថ្លៃ​វ៉ាក់សាំង​រុ​ស្ស៊ី SPOUTNIK V​ចំពោះ​បណ្ដា​និយោជិត​របស់​អ​.​ស​.​ប​។

លោក​គូសបញ្ជាក់​ថា ​យើង​ត្រៀម​ចែករំលែក​បទ​ពិសោធន៍​របស់​យើង និង​បន្ត​រួម​សហការ​ជាមួយ​គ្រប់​រដ្ឋ និង​អង្គការ​អន្តរជាតិ ដែល​ទាក់ទិន​ពិសេស ដល់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​រុ​ស្ស៊ី​ក្នុង​ប្រទេស​នានា​។

វ៉ាក់សាំង​រុ​ស្ស៊ី SPOUTNIK V​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដំបូង​គេ​លើ​ពិភពលោក​ដែល​បាន​ចុះបញ្ជី ដាក់​ឲ្យ​ប្រើប្រាស់​ខណៈ​វ៉ាក់សាំង​នោះ បាន​ឆ្លងកាត់ ប្រកបដោយ​ជោគជ័យ​រួច​ហើយ ដំណាក់កាល​សាកល្បង​គ្លីនិក​លើក​ទី​២ ដោយ​វា​ជួយ​បង្កើត​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​វីរុស​នោះ​។

ការ​សាកល្បង​ដំណាក់កាល​ទី​៣​ជា​ការ​សាកល្បង​លើក​ចុង​ក្រោយ កំពុង​ធ្វើ​លើ​មនុស្ស​ប្រមាណ​ជា​២.០០០​នាក់​។ រុ​ស្ស៊ីសន្យា​ផលិត​វ៉ាក់សាំង​នេះ​ឲ្យ​បាន​៥០០​លាន​ដូ​ស​ក្នុង​ឆ្នាំ​២០២១ រួច​ការ​សាកល្បង​វ៉ាក់សាំង​នោះ នឹង​ត្រូវធ្វើ​ក្នុង​ប្រទេស​៥​ទៀត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ