ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ​ដែល​មាន​ថាមពល​ខ្លាំងក្លា​បំផុត​ចាប់ពី​អាយុ​៤០​ទៅ​៥០​ឆ្នាំ

3 ឆ្នាំ មុន

អាយុ​របស់​មនុស្ស​យើង​តែង​វិ​វ​ឌ្ឍ​ទៅ​មុខ​គ្រប់​វេលា មិន​អាច​នៅ​ឈប់​នឹង​តែ​មួយ​កន្លែង​បាន​ឡើយ ហើយ​វ័យ​ដែល​មាន​ថាមពល​ខ្លាំង​បំផុត​ទាំង​កម្លាំងកាយ​ចិត្ត បញ្ញា​គឺ​នៅ​វ័យ​ចន្លោះ​ពី​អាយុ​៤០​ទៅ​៥០​ឆ្នាំ ដែល​ជា​វ័យ​អាច​សម្រេចប្រយោជន៍​សព្វបែបយ៉ាង​បាន ។ តទៅ​នេះ​ជា​វ័យ​ទាំង​១០​ចំណុច​គួរ​ឈ្វេងយល់ ១-​វ័យ​ទន់ខ្សោយ ចាប់ពី​អាយុ​១​ឆ្នាំ​ដល់​១០​ឆ្នាំ ២-​វ័យ​សប្បាយ…

អាយុ​របស់​មនុស្ស​យើង​តែង​វិ​វ​ឌ្ឍ​ទៅ​មុខ​គ្រប់​វេលា មិន​អាច​នៅ​ឈប់​នឹង​តែ​មួយ​កន្លែង​បាន​ឡើយ ហើយ​វ័យ​ដែល​មាន​ថាមពល​ខ្លាំង​បំផុត​ទាំង​កម្លាំងកាយ​ចិត្ត បញ្ញា​គឺ​នៅ​វ័យ​ចន្លោះ​ពី​អាយុ​៤០​ទៅ​៥០​ឆ្នាំ ដែល​ជា​វ័យ​អាច​សម្រេចប្រយោជន៍​សព្វបែបយ៉ាង​បាន ។

តទៅ​នេះ​ជា​វ័យ​ទាំង​១០​ចំណុច​គួរ​ឈ្វេងយល់ ១-​វ័យ​ទន់ខ្សោយ ចាប់ពី​អាយុ​១​ឆ្នាំ​ដល់​១០​ឆ្នាំ ២-​វ័យ​សប្បាយ រាប់​ពី​អាយុ​១០​ឆ្នាំ​ដល់​២០​ឆ្នាំ ៣-​វ័យ​ស្រស់​ស្អាត ចាប់ពី​អាយុ​២០​ឆ្នាំ​ដល់​៣០​ឆ្នាំ ៤-​វ័យ​មាន​កម្លាំង​រាប់​ពី​អាយុ​៣០​ឆ្នាំ​ដល់​៤០​ឆ្នាំ ៥-​វ័យ​ដែល​មាន​បញ្ញា​ច្រើន​ចាប់ពី​អាយុ​៤០​ឆ្នាំ​ដល់​៥០​ឆ្នាំ ៦-​វ័យ​អន់​ថយ រាប់​ពី​អាយុ​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ ៧-​វ័យ​ដែល​ខ្នង​ចាប់ផ្តើម​កោ​ង​តិច​ពី​អាយុ​៦០​ឆ្នាំ​ដល់​៧០​ឆ្នាំ ៨-​វ័យ​ដែល​ខ្នង​កោង​ខ្លាំង​ពី​អាយុ​៧០​ឆ្នាំ​ដល់​៨០​ឆ្នាំ ៩-​វ័យ​វង្វេង​ចាប់ពី​អាយុ​៨០​ឆ្នាំ​ដល់​៩០​ឆ្នាំ និង​១០-​វ័យ​ដេក​មិន​ក្រោក​ចាប់ពី​អាយុ​៩០​ឆ្នាំ​ដល់​១០០​ឆ្នាំ ។

លំដាប់​វ័យ​ដែល​បាន​ពោល​មកនេះ ជា​ការ​កំណត់​អាយុ​១០០​ឆ្នាំ តែ​អាយុក្ខ័យ​របស់​មនុស្ស​បច្ចុប្បន្ន​ត្រឹម​ចន្លោះ​ពី​៧០​ទៅ​៨០​ឆ្នាំ​ប៉ុណ្ណោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ