ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយប៉ប្រិចភ្នែក! ឆក់យកជីវិត​បុរស២នាក់​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​​ម៉ូតូបុកពីក្រោយ​​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឱ្យ​បុរស២នាក់​បាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​​​ ​ចំណែកម្នាក់ទៀតរងរបួសធ្ងន់​ ។ ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​៦និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចន្លោះ​គីឡូម៉ែត្រលេខ​២០៨-២០៩…

ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​​ម៉ូតូបុកពីក្រោយ​​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឱ្យ​បុរស២នាក់​បាត់បង់ជីវិតភ្លាម​ៗនៅនឹងកន្លែងកើតហេតុ​​​ ​ចំណែកម្នាក់ទៀតរងរបួសធ្ងន់​ ។

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង​៦និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់​ចន្លោះ​គីឡូម៉ែត្រលេខ​២០៨-២០៩ ស្ថិត​នៅ​ចំណុច​ភូមិ​នាង​ន​យ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ​។

​ភាគី​ខាង​​ម៉ូតូ​​មួយគ្រឿងជិះគ្នា​​​៣នាក់​ម៉ាក​វ៉េវ ​ព​ណ៍​ខ្មៅ​ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ​ឡា​ង ឡែ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រះ​ន​ង្គ​ល័ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ​បាត់បង់ជីវិត​ និង​អ្នក​រួម​ដំណើរ​២នាក់ ក្នុងនោះ​ម្នាក់​​ឈ្មោះ ឡំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​នង្គ័ល ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង របួសធ្ងន់​ មិន​ពាក់មួក​សុវត្ថិភាព ​និងម្នាក់ទៀត​​ឈ្មោះ ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ​បានបាត់បង់ជីវិត ។​

ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​​មួយគ្រឿង​មាន​ដឹក​ធ្យូង បើកបរដោយ​ឈ្មោះ សេក ស៊ី​ម ភេទប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ពពេច ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ដើម្បី​សាកសួរ​បំភ្លឺ​បំពេញ​តាម​នីតិវិធី​ ។

សមត្ថកិច្ច​បញ្ជាក់​ថា​ មូលហេតុ​​បណ្តាល​ឱ្យកើតមានគ្រោះថ្នាក់​ខាងលើ គឺ​មក​ពី​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ដឹក​ធ្យូង​ពីក្រោយ​បាំង​ភ្លើង លុះ​​គេ​មើល​មិនឃើញ​ គួប​ផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ​បើកបរ​មាន​ល្បឿន​លឿន​​ទៀត ទើប​​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់បែបនេះ​តែម្តង ។​

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ម្នាក់​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្ទោង ​ចំណែក​សព​ជនរងគ្រោះទាំង​២នាក់​ទៀត​ត្រូវ​បាន​ប្រគល់​ជូន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ដោយឡែក​គោ​យន្ត និង​ម៉ូតូ​ ​ត្រូវ​បាន​នាំ​យក​​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ