ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើកទៀតហើយ ! ក្រុមហ៊ុន OPPO នឹងចេញលក់នាឡិកា OPPO Watch ដែលមានមុខងារពិសេសៗ ទំនើបៗ នាពេលឆាប់ៗខាងមុខនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចដែលលោកអ្នកបានដឹងថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ និងទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2019 ហើយក្រុមហ៊ុនតែងតែរិះរកអ្វីថ្មីៗ…

រាជធានីភ្នំពេញ ៖ ដូចដែលលោកអ្នកបានដឹងថា OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ និងទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ 2019 ហើយក្រុមហ៊ុនតែងតែរិះរកអ្វីថ្មីៗ និងបញ្ចេញស្មាតហ្វូនគ្រប់ស៊េរី ដែលបានបំពេញជាមួយនឹងមុខងារ និងបច្ចេកវិទ្យាទំនើបៗទាន់សម័យដើម្បីបំពេញចិត្ត និងតម្រូវការដល់អតិថិជនជាហូរ ហែរ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏បានប្រកាសចេញលក់នូវផលិត ផលថ្មីមួយទៀតគឺ OPPO Watch ។

This image has an empty alt attribute; its file name is 20861321bd816a01f2cdf7e3f4941d1b.jpg

ហេតុអ្វីគួរជ្រើសរើសយក Smart Watch សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ? ពិតណាស់ ! សម្រាប់ Smart Watch គឺមានលក្ខណៈពិសេស និងប្លែកពីនាឡិកាធម្មតា ។ Smart Watch គឺជាឧបករណ៍មួយសម្រាប់ឲ្យដឹងពីពេលវេលាជាក់លាក់ និងអាចប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ ។ មួយវិញទៀត នាឡិកាក៏ជាគ្រឿងលម្អ ឬជា Stylish បែបទាន់សម័យមួយបែបផងដែរ ។

This image has an empty alt attribute; its file name is 25d6467fdcdeaac7b5490e6ee187224c-1024x1024.png

តួយ៉ាងសម្រាប់ផលិតផលថ្មី OPPO Watch គឺមានជម្រើសចំនួន 2 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 41mm ផលិតឡើងពីផ្លាស្ទិចស្វិត ។ រីឯទី 2 មានទំហំ 46mm ផលិតពីសេរ៉ាម៉ិច ។ សម្រាប់ទំហំទាំងពីរនេះផងដែរ លោកអ្នកអាចជ្រើសរើសទៅតាមទំហំដៃ ការស្រលាញ់ និងចំណង់ចំណូលចិត្តផងដែរ ។

This image has an empty alt attribute; its file name is 0d51728b6db0c7e42ff1f908c5286721-1024x683.jpg

តោះ ! កុំឲ្យខាតពេលយូរ សុំលើកយកមុខងារសំខាន់ៗរបស់ OPPO Watch មកបង្ហាញវិញម្តង ។

(1) ល្បឿនសាកថ្ម ៖ OPPO Watch ជានាឡិកាដែលមានល្បឿនសាកថ្មលឿនជាងគេបំផុតលើពិភពលោក ។
(2) Wear OS របស់ Google ៖ OPPO Watch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ពេញនិយម និងអាចទាញយក Watch Face រួមជាមួយកម្មវិធីជាច្រើនទៀត ថែមទាំងងាយស្រួលប្រើប្រាស់ជាមួយទូរស័ព្ទ Android ចាប់ពីជំនាន់ 6.0 ឡើងទៅ។
(3) ការឌីហ្សាញ ឬរចនាបថ ៖ OPPO Watch មានកម្រាស់ស្តើងត្រឹមតែ 4.5mm ជាមួយនឹងកញ្ចក់កោងបែប 3D រូបរាងស្លីម និងស្រស់ស្អាតបំផុត ។ ហើយសម្រាប់ផ្ទៃខ្នងខាងក្រោយវិញ បំពាក់ជាមួយនឹងដុំសេនស័រសម្គាល់ រចនាបែបសេរ៉ាមិច ដែលជួយឲ្យមានភាពងាយស្រួលពាក់ និងប្រើប្រាស់ ។
(4) មុខងារថែទាំសុខភាព ៖ OPPO Watch ផ្តល់នូវបៀបហាត់ប្រាណ 5 បែបជារៀងរាល់ថ្ងៃ សម្រាប់តាមដានកម្រិតកាយសម្បទារបស់អ្នកប្រើប្រាស់ នៅពេលដែលកំពុងហាត់ប្រាណដូចជា រត់ ហែលទឹក ធាក់កង់ជាដើម ។

This image has an empty alt attribute; its file name is c85824cf3fe5cd6971993013939e48ce.jpg

បន្ទាប់ពីបានដឹងពីមុខងារពិសេសៗជាច្រើនខាងលើនេះរួចមកពិតជាទាក់ទាញ ចាប់អារម្មណ៍ទប់ចិត្តមិនជាប់ និងចង់ទិញភ្លាមៗតែម្តង ។ ចុះសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាវិញ តើពេលណាទើបប្រកាសចេញលក់នូវ OPPO Smart Watch នេះ ? តើលោកអ្នកក៏កំពុងតែរង់ចាំការមកដល់របស់ OPPO Watch នេះដែរមែនទេ ? ហើយ សាកទាយមើលថា តើ OPPO Watch នេះមានតម្លៃប៉ុន្មានដែលទៅណ៎ ? ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ