ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកអារម្មណ៍ទៀតហើយ ! MV បទថ្មី «នឹកកាលនៅក្មេង» របស់ ឡុង លីងគង្គ ធ្វើឱ្យនឹកឃើញអនុស្សាវរីយកាលពីវ័យកុមារ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ! MV បទថ្មី «នឹកកាលនៅក្មេង» របស់តារាចម្រៀងវ័យក្មេងខ្ចី ឡុង លីងគង្គ…

រាជធានីភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ ! MV បទថ្មី «នឹកកាលនៅក្មេង» របស់តារាចម្រៀងវ័យក្មេងខ្ចី ឡុង លីងគង្គ ដែលទើបតែចេញជាផ្លូវការ និងទើបតែដាក់នៅលើ YouTube កាលពីយប់ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២០មកនេះ គឺមានអ្នកចូលមើលរហូតដល់ទៅជិត ៥ម៉ឺនដងទៅហើយ ។

MV បទថ្មី «នឹកកាលនៅក្មេង» នេះពិតជាពីរោះប្លែកអារម្មណ៍ដោយបានច្រៀង និងសម្តែងផ្ទាល់ដោយតារាចម្រៀងវ័យក្មេង ឡុង លីងគង្គ តែម្តងដែលបានរៀបរាប់បែបពីជីវិតរបស់កុមារា កុមារី នៅតាមជនបទស្រុកស្រែចម្ការដែលពួកគេតែងតែលេងកម្សាន្តសប្បាយរីករាយជាមួយគ្នារាល់ថ្ងៃ ។ នៅក្នុង MV ដ៏ទាក់ទាញនេះផងដែរក៏មានការចូលរួមសម្តែងពីកំពូលតារាកំប្លែងគឺ នាយក្រឹម និងតារាសម្តែងស្រី គឺកញ្ញា ម៉ៃយ៉ា ថែមទៀតផង ។

ឡុង លីងគង្គ បើទោះបីជានៅមានវ័យក្មេងខ្ចីក៏ពិតមែន តែមានសមត្ថភាពច្រៀងពិតជាមិនធម្មតាឡើយ ហើយកំពុងជ្រកកោននៅទ្រនំដ៏ធំ គឺផលិតកម្មរស្មីហង្សមាស ។ រហូតមកដល់សព្វថ្ងៃនេះ លីងគង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀ ងកុមារដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែផងដែរ ។ អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ថែមទៀតនោះ គឺ លីងគង្គ ថែមទាំងបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយ បទកាលពីយប់មិញនេះ គឺបទ «នឹកកាលនៅក្មេង» ដើម្បីវាយលុកលើទីផ្សារចម្រៀងបន្តទៀត ។

សូមរំឭកផងដែរថា តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះបានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សាកាលនៅពីក្មេង ជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹម មកតែម្តង ហើយគ្រប់កាយវិការទាំងនោះគឺមាននៅក្នុង MV បទថ្មីនេះតែម្តង ៕ អត្ថបទសហការ

ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ ៖


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ