ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយពិបាករកណាស់! ការទិញលក់ខ្លះជាលក្ខណៈបណ្តាញ និងការកុហកជាលក្ខណៈប្រព័ន្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ សកម្មភាពនៃការប្រកាសលក់ដីឡូតិ៍ និងអចលនទ្រព្យផ្សេងៗគឺមានសន្ទុះខ្លាំង ។ យ៉ាងណាមិញ ការយល់ច្បាស់ អំពីឱកាស និងហានិភ័យជុំវិញការវិនិយោគលើចលទ្រព្យ…

រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះ សកម្មភាពនៃការប្រកាសលក់ដីឡូតិ៍ និងអចលនទ្រព្យផ្សេងៗគឺមានសន្ទុះខ្លាំង ។ យ៉ាងណាមិញ ការយល់ច្បាស់ អំពីឱកាស និងហានិភ័យជុំវិញការវិនិយោគលើចលទ្រព្យ គឺជារឿងសំខាន់ ដើម្បីការពារកុំឲ្យចាញ់បោកគេអស់លុយ និងខាតពេលវេលា ។

ជុំវិញរឿងរ៉ាវនេះ អ្នកជំនាញអចលទ្រព្យមួយរូបបានធ្វើការវិភាគ លើបញ្ហារឿង « អចលនទ្រព្យ» ដើម្បីបញ្ឈប់ ឬកុំឲ្យចាញ់បោកនូវការទិញលក់ជាលក្ខណៈបណ្តាញ និងការកុហកជាលក្ខណៈប្រពន័្ធ ព្រោះថាការរីកចំរើននៃការទិញលក់ក៏ខ្លាំង ការបោកបញ្ឆោតក៏ខ្លាំងក្លាផងដែរ។


ក្នុងការប្រកបរបរខាងផ្នែកអចលនទ្រព្យជាង ២០ ឆ្នាំមកហើយ លោកស្រី តាំង ហ្គេចលៀង បានហែលឆ្លង ទាំងការបរាជ័យ និងជោគជ័យ ហើយក៏បានឆ្លងកាត់គ្រប់រសជាតិនៃផ្នែកនេះផងដែរ។ ដោយមើលឃើញថា ក្នុងប្រទេសកម្ពុជា ហាក់មានសន្ទុះខ្លាំងខាងផ្នែកនេះក្តី ប៉ុន្តែរបរនេះក៏រីកចំរើនជាមួយនឹងការបោកប្រាស់ និងការចាញ់ បោកគេរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&Lគ្រុប បានលើកឡើងថា «គិតមើលទៅប្រទេសកម្ពុជាយើងនៅគ្រាន់បើ បើប្រៀបធៀបជាមួយប្រទេសផ្សេងៗ លើសាលកលោក ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ ស្ទើតែគ្រប់វិស័យទៅហើយ ជាពិសេសនោះ សេដ្ឋកិច្ចរបស់ពួកគេហាក់ដុនដាបខ្លាំង។ ប៉ុន្តែងាកមកមើលផ្នែកអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាវិញ មិនមានផលប៉ះពាល់អ្វីនោះទេ ប្រជាជននៅតែមានការទិញលក់ដូចធម្មតា។ មិនមែនថាមិនមានអ្នកមិនជួបវិបត្តិនោះ នេះជាលើកឡើងតែមួយផ្នែកប៉ុណ្ណោះ»។

លុយពិបាករកណាស់ ប្រសិនបើយើងដាក់ចិត្តថានឹងទិញដី គួរកុំជឿទៅលើបុគ្គល បុគ្គលដែលយើងទើបតែស្គាល់ មកបបួលរកស៊ី ទិញដីផ្ទះសំបែងក្តី តែយើងជឿលើក្រដាស់ស្នាម។ យើងគិតមើលទៅ បងប្អូនបង្កើត ក៏អាចបោកគ្នាបាន ចុះនេះទំរាំអ្នកដទៃសុទ្ធសាធ។ ទិញថ្លៃឬថោកមិនសំខាន់ សំខាន់មានលិខិត មានប្លង់ដីនិងដីឱ្យយើងយ៉ាងពិតប្រាកដ អ្នកលក់ឱ្យមានឈ្មោះក្នុងប័ន្នត្រឹមត្រូវ ជាដើម។

លោកស្រីក៏បានណែនាំវិធីសាស្រ្តខ្លះៗ ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋខ្លះចាញ់បោក អ្នកលក់អចលនទ្រព្មិនត្រឹមត្រូវមួយចំនួន ដូចជា ៖

១ – បើទិញដី កុំជឿរអ្នកណា កុំជឿទៅលើបុគ្គល ប៉ុន្តែត្រូវទៅសួរនាំថាមាន ក្រដាស់ស្នាម នៅភូមិបាល សូរិយាដីតាមតំបន់ ថាអ្នកលក់នោះពិតជាម្ចាស់ដីពិតមែនរឺមិនមែន។
២ – អចលនទ្រព្យ = ទ្រព្យសម្បិត្តិ ចឹងត្រូវតែប្រយត្ន័ និងម៉តចត់
៣ – ទិញថ្លៃប៉ុណ្ណា មិនសំខាន់អោយតែបានដី។
៤ – ទិញថោកប៉ុណ្ណាក៏ដោយ ក៏កុំអរ ក្រែងលោតំលៃនោះ គេលក់រឿងរាវមកអោយយើង (មានន័យថាដីឬផ្ទះ កំពុងមានបញ្ហាដោះស្រាយមិនចេញ ទើបគេលក់ថោក ឬប្រញាប់)។
៥ – កុំចូលរួមការទិញលក់អចលនទ្រព្យជាលក្ខណៈបណ្តាញ ដោយការចេញលុយហើយ យើងមិនមានឈ្មោះនៅក្នុងប័ណ្ណ អោយសោះ។
៦ – ចូរកុំទិញដីហ៊ុនគ្នាច្រើនពេក មនុស្សច្រើនគំនិតច្រើន ហើយក៏អាចបង្ករបញ្ហាច្រើនដែរ ត្រឹមហ៊ុនម្នាក់ពីរនាក់បានហើយ។ គិតមើលបងប្អូនបង្កើតមិច នៅតែទាស់គំនិតគ្នា ចុះទំរាំយើងជាអ្នកដទៃនោះ។
៧ – ត្រូវកក់ប្រាក់ជាមួយម្ចាស់ដី ដែលមានឈ្មោះក្នុងប័ណ្ណ កុំកក់លុយជាមួយម្ចាក់ដីដែលគ្រាន់តែគេប្រាប់ថា នេះជាដីរបស់ខ្ញុំ នោះជាដីរបស់ខ្ញុំ។ ត្រូវមើលថាដីនឹងជាដីរបស់ម្នាក់នោះមែនឬទេ។
៨ – ទិញដីបង់រំលោះ ត្រូវច្បាស់ថា ដីដែលយើងទិញ មិនមានបញ្ហា បើអាចទី១៖ ត្រូវបង់ប្រាក់ជាមួយម្ចាស់ដី ដែលមានឈ្មោះនៅក្នុងប័ណ្ណ។ ទី២៖ បើបង់បាន៥០ភាគរយ ត្រូវអោយគេកាត់ឈ្មោះឱ្យ ហើយធ្វើលិខិតខ្ចីប្រាក់ និងដាក់បញ្ចាំដីនឹងវិញ។ល។
៩ – ត្រូវរៀន វិភាគពីផលប្រយោជន៍ នោះយើងនឹងមិនជឿរគេដោយងាយៗ ៕

អត្ថបទសរសេរ ដោយ