ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿង​អ្វី​កើតឡើង​លើឪពុក​របស់​​​តារា​​សម្តែង​លោកសាន់​នី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ប្រុស​សាច់​សខ្ចី និង​រូប​សម្រស់​ស្រស់​សង្ហា ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង លោក សាន់​នី បាន​ធ្វើ​អោយ​មហាជន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពី​ឪពុក​របស់ ​ត្រូវ​បាន​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ទាំង​យប់​…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ប្រុស​សាច់​សខ្ចី និង​រូប​សម្រស់​ស្រស់​សង្ហា ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង លោក សាន់​នី បាន​ធ្វើ​អោយ​មហាជន​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ក្រោយ​ពី​ឪពុក​របស់ ​ត្រូវ​បាន​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ទាំង​យប់​ កាលពី​ថ្ងៃ​ទី ២១ កញ្ញា ឆ្នាំ​២០២០ ​នេះ​ ។

ក្រោយ​ពី​បង្ក​រការ​ភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន និង​បាន​បង្ហោះ​រូបភាព​បង្ហាញ​ពី​ដំណឹង​ឪពុក​របស់​លោក ត្រូវ​បា​នប​ញ្ជួ​ន​ចូល​មន្ទីរពេទ្យ​ភា្ល​ម​ៗ​ទាំង​យប់ និង​មាន​កងកម្លាំង​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជួយ​បន្ទាន់​ផង​ដែរ​នោះ ។ ពេល​នេះ​ឪពុក​របស់​លោក​បាន​ល្អ​ប្រសើរ និង​ជា​សះស្បើយ​ជាង​មុន​ហើយ ក្រោយ​ពី​បា​នប​ញ្ចួ​ន​ទៅ​មន្ទីរពេទ្យ​ទាន់​ពេល​។

នៅ​ក្នុង​ការ​ទទួល​បាន​ដំណឹង​ដ៏​ព្រួយបារម្ភ​បែប​នេះ ក៏​មាន​បណ្តា​អ្នកគាំទ្រ​ជា​ច្រើន បាន​ផ្ញើ​សារ​ជូនពរ​ឪពុក​របស់​តារា​សម្តែង​រូប​នេះ អោយ​ឆាប់​បានជា​ត្រឡប់​មក​ផ្ទះ​វិញ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក សាន់​នី នៅ​មិន​ទាន់​បាន​ប្រាប់​មហាជន​ថា ​តើ​មានរឿង​អ្វី​កើត​ឡើង​ចំពោះ​ឪពុក​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ តារា​សម្តែង​ប្រុស លោក សាន់​នី កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ជា​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ តាម​រយៈ​ការ​សម្តែង និង​រូបរាង ស្រស់​សង្ហា​គួរ​អោយ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​៕​