ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ៖ គ្មាន​ការ​បន្ធូរ​ដៃ​វិញ្ញាសា​ប្រឡង​បាក់​ឌុ​ប​ដែល​នឹង​ប្រឡង​នៅ​ថ្ងៃ​ទី​២១ ធ្នូ​ខាង​មុខ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវ​ជ និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ចុះ ឈ្មោះ​ប្រ​ឡេ​ង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុ​ប មាន​ជាង​១១​ម៉ឺន​នាក់​ដែល​នឹង​ចូលរួម ប្រឡង​នៅ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវ​ជ និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​ចុះ ឈ្មោះ​ប្រ​ឡេ​ង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុ​ប មាន​ជាង​១១​ម៉ឺន​នាក់​ដែល​នឹង​ចូលរួម ប្រឡង​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០​ខាង​មុខ​នេះ និង​គ្មាន​ឡើយ​ការ​បន្ធូរ​ដៃ​ចំពោះ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ដែល​នឹង​ត្រៀមប្រឡង​នៅ ថ្ងៃ​ទី​២១ ធ្នូ ខាង​មុខ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវ​ជ និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បេក្ខជន​ដែល​ដាក់​ពាក្យ​ប្រឡង​តាម​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១២១២០១​នាក់ ស្រី​ចំនួន​៦៣៩៣៧​នាក់ ។

អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​បាក់​ឌុ​ប​បាន​ចែក​ជា​ពី​ថ្នាក់ គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ដោយ​បេក្ខជន​ដែល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​សរុប​ចំនួន​៤០៧៦៥​នាក់ និង​ស្រី​២៣៦៣៦​នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​៨០៤៣៦​នាក់ ។

បើ​តាម​លោក​វាចា ក្រសួង​បាន​ត្រៀម​មណ្ឌល​ប្រឡង​ឆ្នាំ​នេះ​ចំនួន​២៤១ មណ្ឌល ដោយ ស្មើ ៤,៨៨៥ បន្ទប់ ។ ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៨៦ មណ្ឌល​ស្មើ ១, ៦៦៩ បន្ទប់ ។ ទោះបី​ការ​ប្រឡង​បាក់​ឌុ​ប ឆ្នាំ​២០២០​នេះ សិស្ស​មានការ​ផ្អាក​មួយ​រយៈពេល​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ យ៉ាងណា​ក្តី ក្រសួង​អប់រំ​អះអាង​ថា គ្មាន​ឡើយ​ការ​បន្ធូរ​ដៃ​ចំពោះ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ដែល​នឹង​ត្រៀមប្រឡង​នៅ ថ្ងៃ​ទី​២១ ធ្នូ ខាង​មុខ​ទេ ។

ក្រសួង​បន្ត​ថា ដំណើរ ការ រៀបចំ​ការ​ប្រឡង និង​ដំណើរការ​រៀបចំ​វិញ្ញាសា​សម្រាប់​ឆ្នាំ ២០២០ គឺ​អនុវត្ត​ទៅ​តាម​គោលការណ៍​៤ ចំណុច ដែល​មាន​ស្រាប់​រួម​មាន ៖ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។ ការ​រៀបចំ​វិញ្ញាសារ​វិញ​ក្រសួង​អប់រំ​នៅ​តែ អនុវត្ត​ដូច ជា​ឆ្នាំ​មុន​ៗ​ដដែល ។

ក្រសួង​អប់រំ​បាន​បង្គាប់​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ក្រុង ខណ្ឌ ភូមិ ស្រុក​ទូ​ទាំង​ប្រទេស រួម​គ្នា​សហការ​ជាមួយនឹង​មន្ទីរ​អប់រំ តាម​តំបន់​របស់​ខ្លួន​រៀបចំ​រក្សា​សុវត្ថិភាព​ទាំង​មុន​ដំណើរការ​ប្រឡង​រហូត​ដល់​ក្នុង​ការ​ប្រកាស​លទ្ធផល​ប្រឡង ។ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ជិត​កៀក​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ក្រុង ខណ្ឌ ភូមិ ស្រុក​ចាត់ចែង​ឲ្យ​មាន​អ្នក​ចុះ​សម្របសម្រួល​ជាមួយនឹង​ម្ចាស់ផ្ទះ សំណាក់ សណ្ឋាគារ កុំ​ដំឡើង​ថ្លៃ​ដល់ បេក្ខជន ប្រឡង និង​គណៈមេប្រយោគ ។

នា​ថ្ងៃ​ប្រឡង​មក​ដល់​ក្រសួង​អប់រំ​ណែនាំ ឲ្យ​គ្រប់​មណ្ឌល​ប្រឡង​នីមួយ​ៗ សម្រួល​ដល់​ការ​ផ្ញើ​កង់ ម៉ូតូ របស់​បេក្ខជន​ប្រឡង និង​គណៈមេប្រយោគ ។ ក្នុង​ដំណើរការ​ប្រឡង​ក្រសួង អប់រំ​បាន​ចាត់ចែង​ឲ្យ​មាន​មន្ត្រី​សុខាភិបាល និង ស . ស . យ . ក គ្រប់​រាជធានី ខេត្ត គណៈកម្មការ​អប្បមាទ​គណៈមេប្រយោគ ប្រចាំការ​សម្រាប់​ជួយ​សម្រួល​ដល់​សិស្ស​ដែល​មាន​បញ្ហា​សុខភាព និង​ត្រួតពិនិត្យ​រាល់​ដំណើរការ​ប្រឡង ។

សូម​ជម្រាប​ជូន​ថា ក្នុង​ពេល​ដែល​ដំណើរការ​ត្រៀមប្រឡង​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ ឌុ​ប​ត្រូវ​ពន្យារពេល​ដល់​ខែធ្នូ ក្រសួង​អប់រំ យុវជន និង កីឡា​បាន​ដាក់​ទិស​ដៅ បង្រៀន​ឲ្យ​ចប់​កម្មវិធី​សិក្សា​ពី​ថ្ងៃ​ទី​៧ កញ្ញា ដល់​ចុងខែ​វិច្ឆិកា ដោយ​មិន​មានការ​ឈប់​សម្រាក​វិស្សមកាល​ធំ​ឡើយ ដើម្បី​រៀន​បំប៉ន​សម្រាប់​បេក្ខជន ត្រៀមប្រឡង ។ ការ​ប្រឡង បាក់​ឌុ​ប​ឆ្នាំ នឹង​ចាប់ នៅ​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ ២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ