ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​បណ្តាំ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង

3 ឆ្នាំ មុន

ព្រះ​បរម​សាស្ដា​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បាន​ដល់​នូវ​សេចក្ដីសុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ ហើយ​ព្រះ​អង្គ​បាន​សម្ដែង​ដាស់តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយ​សាវក បានឃើញ​ច្បាស់​តាម​សេចក្ដី​ពិត​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា កាម​ទាំងឡាយ​មាន​សេចក្ដីសុខ​តិច មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំងឡាយ​មាន​ច្រើន​ពេក​ក្រៃ…

ព្រះ​បរម​សាស្ដា​ត្រាស់​សម្តែង​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បាន​ដល់​នូវ​សេចក្ដីសុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ ហើយ​ព្រះ​អង្គ​បាន​សម្ដែង​ដាស់តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយ​សាវក បានឃើញ​ច្បាស់​តាម​សេចក្ដី​ពិត​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា កាម​ទាំងឡាយ​មាន​សេចក្ដីសុខ​តិច មានទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​កាម​ទាំងឡាយ​មាន​ច្រើន​ពេក​ក្រៃ ។

កាម​ក្នុង​ទី​នេះ​ជា​កាមតណ្ហា គឺ​ចំណង់​ក្នុង​កាម បាន​ដល់​ការ​ចង់បាន ចង់​យក និង​សេពសោយ ។ កាម​ទាំងឡាយ​មាន​ឧបមា​ដូច​ជា​លំពែង និង​កាំបិត​ធំ​ជាទី​កាប់​ចិញ្ច្រាំ​នូវ​អាយុជីវិត​សត្វលោក​ឱ្យ​ដល់​នូវ​ទុក្ខសោក​រាល់ថ្ងៃ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​កាលបើ​ភិក្ខុ​នោះ​ឯង​បាន​វៀរចាក​កាម​ទាំងឡាយ វៀរចាក​អកុសល​ទាំងឡាយ​ហើយ តែ​នៅ​មិន​ទាន់​បាន​នូវ​បីតិ និង​សុខៈ​ឱ្យ​ប្រាកដ​ឡើង​នោះ​ទេ ភិក្ខុ​នោះ​នឹង​ឈ្មោះ​ថា​ជា​អ្នក​មិន​វិល​ត្រឡប់​មក​រក​កាម​ទាំងឡាយ​នោះ​វិញ នឹង​មិន​មាន​ឡើយ ។

ព្រោះ​ហេតុ​អ្វី ? ព្រោះថា​ចិត្តជា​បុថុជ្ជន​រមែង​កើត​រលត់​វិបល្លាស​ប្រែប្រួល​លឿន​ណាស់ ខុស​ពី​ចិត្ត​របស់​ព្រះ​អរិយបុគ្គល​ដែល​លោក​អប់រំ​ល្អ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ