ខាង​ថៃ​ចាប់​បាន​រហូត​ តែ​ខាង​ខ្មែរ​គ្មាន​អ្នកចេញ​មុខ​​ទទួលខុសត្រូវ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​ថៃ​ចាប់​បាន​រហូត​ តែ​ខាង​ខ្មែរ​គ្មាន​អ្នកចេញ​មុខ​​ទទួលខុសត្រូវ

6 ខែ មុន
  • Banteay Meanchey

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ករណី​ឆ្លង​ដែន​ខុសច្បាប់​ទាំង​មនុស្ស​ ទាំង​ទំនិញ​កើត​មាន​មិន​​ឈប់ឈរ ខណៈ​​ខាង​ថៃ​ចាប់​បាន​រហូត​ តែ​ខាង​កម្ពុជាហាក់​​គ្មាន​អ្នក​ទទួលខុសត្រូវ​ ពោល​បាន​ត្រឹម​ទទួល​ពេល​គេ​បញ្ជូន​ត្រឡប់​មកវិញ​តាម​ច្រក​កិច្ចព្រមព្រៀង​ឬ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​តំបន់​។ ​ជាក់ស្តែង​កន្លង​មក​ក៍​ដូច​ជា​បច្ចុប្បន្ន​ ភាគី​ថៃ​ចាប់​បាន​ទំនិញ​ចោទ​ថា​នាំ​ចូលមក​​ដី​គេ​ខុសច្បាប់​និង​រំលោភ​កម្មសិទ្ធិបញ្ញា​ និងចាប់​​ពលករ​ជា​បន្តបន្ទាប់​ក្រោយ​ឆ្លង​ព្រំដែន​និង​ពេល​ខ្លះ​កំពុង​ជិះ​រថយន្ត​នៅ​លើ​ទឹកដី​របស់​គេ​។​…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ករណី​ឆ្លង​ដែន​ខុសច្បាប់​ទាំង​មនុស្ស​ ទាំង​ទំនិញ​កើត​មាន​មិន​​ឈប់ឈរ ខណៈ​​ខាង​ថៃ​ចាប់​បាន​រហូត​ តែ​ខាង​កម្ពុជាហាក់​​គ្មាន​អ្នក​ទទួលខុសត្រូវ​ ពោល​បាន​ត្រឹម​ទទួល​ពេល​គេ​បញ្ជូន​ត្រឡប់​មកវិញ​តាម​ច្រក​កិច្ចព្រមព្រៀង​ឬ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​តំបន់​។

​ជាក់ស្តែង​កន្លង​មក​ក៍​ដូច​ជា​បច្ចុប្បន្ន​ ភាគី​ថៃ​ចាប់​បាន​ទំនិញ​ចោទ​ថា​នាំ​ចូលមក​​ដី​គេ​ខុសច្បាប់​និង​រំលោភ​កម្មសិទ្ធិបញ្ញា​ និងចាប់​​ពលករ​ជា​បន្តបន្ទាប់​ក្រោយ​ឆ្លង​ព្រំដែន​និង​ពេល​ខ្លះ​កំពុង​ជិះ​រថយន្ត​នៅ​លើ​ទឹកដី​របស់​គេ​។​

ពលករ​១៣​នាក់ ​ក្នុងនោះ​​ប្រុស​៨​​នាក់​ ​ស្រី​៥​នាក់ ​មាន​ទាំង​កុមារ​២​នាក់​ផង​ ត្រូវ​សមត្ថកិច្ច​ថៃ​ធ្វើកា​ឃាត់ខ្លួន​លើ​ដងផ្លូវ​មួយ​ក្នុង​ឃុំ​ណ​ង​សាំង​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ កាលពី​វេលា​​ទៀប​​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២២ ​កញ្ញា​ ឆ្នាំ​២០២០​ ខណៈ​ពួក​គេ​កំពុង​ជិះ​​រថយន្ត​ម៉ាក​តួ​រី​ស​១​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ថៃ​ ។

​ឈ្មោះ​ឃឿ​ក​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ អះអាង​ថា​មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​​បំរុង​​ធ្វើ​ដំណើ​ទៅ​ធ្វើការ​ជាមួយ​ថៅកែ​ចាស់​នៅ​ក្នុងស្រុក​ថា​ន់​បូ​រី​ ខេត្ត​ប៉ាក់​ធុម​ថា​នី​ ដោយ​ចំណាយ​ប្រាក់​ថ្លៃ​ផ្លូវ​​ចំនួន៣០០០​បាត​ ​ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ ក៏​ត្រូវ​គេ​ចាប់​តែ​ម្តង​។

ទោះ​​យ៉ាងណា​ក៍ដោយ​ ករណី​នេះ​សមត្ថកិច្ច​ថៃ​មិន​ត្រឹម​តែ​ឃាត់ខ្លួន​ពលករ​ខ្មែរ​​ចំនួន​១៣​នាក់​ទេ ​ថែម​ទាំង​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ និង​ម្នាក់​ជាប់ចោទ​មេខ្យល់​ ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៅ​ស្រុក​អារញ្ញ​ដើម្បី​យក​ទៅ​សាកសួរ​រួម​គ្នា​និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)