ហួសចិត្ត! ពេលដឹងតម្លៃការផ្ទេរ Vidal មកកាន់ Inter Milan


អ៊ី​តា​លី ៖ ក្លិប Inter Milan បាន​ចុះហត្ថលេខា​លើ​ខ្សែបម្រើ Arturo Vidal ពី​ក្លិប Barcelona ជា​ផ្លូវការ នៅក្នុង​តម្លៃ​ជាង ១​លាន​អឺ​រ៉ូ ជាមួយ​កុងត្រា​រយៈពេល ២​ឆ្នាំ​។

ការ​ផ្លាស់​ប្តូរ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​ទៅ​នឹង​តម្លៃ​នៃ​ការ​ផ្ទេរ​នេះ​តែ​ម្តង របស់​ខ្សែប្រយុទ្ធ​ឆ្នើម​​ក្រុម​ជម្រើសជាតិ​ឈី​លីវ័យ ៣៣ឆ្នាំ មក​កាន់​ទឹកដី San Siro ដើម្បី​មក​រួមការ​ងារ​ជា​ថ្មី​ម្តងទៀត ជាមួយ​លោក Antonio Conte ដែល​រូបគេ ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Serie A ចំនួន ៣​លើក គ្រា​ដែល​អ្នក​ទាំង ២ នៅ​ជាមួយ​ក្លិប Juventus​។

ការ​ចាកចេញ​របស់ Vidal ពី Barcelona កើតឡើង​នៅ​ពេល ដែល​ក្រុម​យក្ស​កា​តា​ឡាន់ កំពុង​ព្យាយាម​កសាង​ក្រុម​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ហើយ​ក្នុង​នោះ Vidal ក៏ស្ថិត​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើននាក់​ផ្សេង​ទៀត ដែល​ត្រូវ​លក់​ចេញក្នុង​រដូវក្តៅ​នេះ​។

សូម​រលឹក​ជូន​ថា Arturo Vidal បាន​ផ្លាស់​ពី​ក្លិប Bayern Munich មក​ចូលរួម​ជាមួយ Barcelona កាលពី​ឆ្នាំ ២០១៨ ក្នុង​តម្លៃ ១៨​លាន​អឺ​រ៉ូ ដោយ​បាន​បង្ហាញខ្លួន ៩៦​ប្រកួត ស៊ុត​បញ្ចូល​ទី ១១​គ្រាប់​នៅ​គ្រប់​កម្មវិធី និង​​ឈ្នះ​ពានរង្វាន់​ចំនួន ២ គឺ La Liga និង Spanish Super Cup៕ (​ដកស្រង់​ចេញពី Skysports)

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ