ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ សោ​ម៉ា​វ​ត្តី បង្ហើរពាក្យ​មួយ​ឃ្លាបង្ក​ការ​សង្ស័យ​រឿង​នាង និង​គូស្នេហ៍​ឆាប់​ៗ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី និង​ជា​តារា​សម្តែង អ្នក​មេម៉ាយ​រូប​ស្រស់ សុខ សោ​ម៉ា​វ​ត្តី និង​គូស្នេហ៍​បុរស​សង្ហា​វ័យ និង​ជា​កីឡាករ​បាល់ទាត់ លី…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី និង​ជា​តារា​សម្តែង អ្នក​មេម៉ាយ​រូប​ស្រស់ សុខ សោ​ម៉ា​វ​ត្តី និង​គូស្នេហ៍​បុរស​សង្ហា​វ័យ និង​ជា​កីឡាករ​បាល់ទាត់ លី វា​ហេ​ទ បាន​សាង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គ្នា​មួយ​រយៈ​ជាមួយនឹង​អនុស្សាវរីយ​ជា​ច្រើន តែ​អ្នក​ទាំង​២ នៅ​មិន​ទាន់​បាន​បង្ហើប​ប្រាប់​មហាជន​អំពី​គម្រោង​រៀប​ការ​ជាមួយ​គ្នា​នោះ​ទេ ធ្វើ​ឲ្យ​អ្នកគាំទ្រ​អន្ទះសា​ចង់​ឃើញ​អាយ​ដល​របស់​ពួក​គេ​ដឹក​ដៃ​គ្នា​ចូល​រោងការ ឆាប់​ៗ ។

ខណៈ​អ្នកគាំទ្រ​តាមដាន​យ៉ាង​ស្អិត​អំពី​ទំនាក់ទំនង​សេ្ន​ហា​របស់​អ្នក​ទាំង​ពីរ ជា​ពិសេស​ចង់​ដឹង​ថា អ្នក​ទាំង​ពីរ​នឹង​អាច​ដឹក​ដៃ​គ្នា​សាង​គ្រួសារ​ជា​ផ្លូវការ ឬ​យ៉ាងណា​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី ស្រី​ស្រស់​ទឹកមុខ​ពេញ​ដោយ​មន្ត​ស្នេហ៍​ស្រទន់​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ក្នុង​ថ្ងៃ​ខួបកំណើត​ជាមួយនឹង​ការ​សរសេរ​សារ​យ៉ាង​រ៉ូ​ម៉ែ​ន​ទិ​ក ធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ​មានការ​សង្ស័យ​ពី​គម្រោង​រៀប​មង្គលការ​អាច​នឹង​កៀក​ជិត​មក​ដល់​ទើប​បានជា​រូប​អ្នក​មេម៉ាយ​ស្រស់​សោភា​រូប​នេះ​បង្ហើប​តម្រុយ​បែប​នេះ ។

អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី បាន​សរសេរ​សារ​ទៅ​កាន់​លោក លី វា​ហេ​ទ យ៉ាង​ផ្អែម​ស្អិត​ថា « Happy officially 23 year old my សង្សា​ចាស់ ឆ្នាំ​នេះ​មិន​មានអី​ច្រើន​ទេ មាន​តែ​ជូនពរ​អោយ បន្ទាប់​ពី​ក្លាយជា​សង្សារ​ចាស់ ផែនការ​ជីវិត​បន្ទាប់រ​បស់បង​សូម​អោយ​ជោគជ័យ​ហើយ​អូន​នៅ​ពីក្រោយ​មើលថែ​បង និង​ផ្ដល់​កម្លាំងចិត្ត​អោយ​បង​គ្រប់ពេល​ណា​» ។

យ៉ាងណាមិញ​គ្រាន់តែ​លឺ​ពាក្យ​ថា «​សង្សា​ចាស់​» ចេញពី​ការ​ជូនពរ​របស់​អ្នក​មេម៉ាយ រូប​នេះ​ភ្លាម មហាជន កំពុង​តែ​គិត​ថា រូប​នាង និង​គូស្នេហ៍ អាច​ប្តូរ​ឈ្មោះ​ពី​សង្ស័យ​គូស្នេហ៍ ទៅ​ហៅ​អ្វី​ផ្សេង​ជាង​នេះ ឬ​ហៅ​ថា «​និស្ស័យ​ប្តី​ប្រពន្ធ​» ទើប​បានជា​រូប​នាង​ពោល​ពាក្យ​បែប​នេះ​ទៅ​កាន់​គូស្នេហ៍ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ក៏​នៅ​តែ​រង់ចាំ​ចម្លើយ​ពិត​នៃ​គូ​ស្នេហា​ទាំង​២ ថា​នឹង​រៀបចំ​សិរី​មង្គល​នៅ​ថ្ងៃ​ណា ៕

កែសម្រួលដោយ