ម្នាលភិក្ខុទាំងឡាយ តាមពិតទៅបញ្ចក្ខន្ធទាំង៥នេះជារបស់ក្តៅ របស់នាំឱ្យចិត្តសៅហ្មង ជាអនត្តា កាលបើភិក្ខុដឹងច្បាស់នូវសេចក្ដីមិនទៀង សេចក្ដីប្រែប្រួល សេចក្ដីវិនាស និងសេចក្ដីរលត់ទៅនៃរូប វេទនា សញ្ញា សង្ខារ វិញ្ញាណយ៉ាងនេះហើយ ហើយឃើញច្បាស់តាមសេចក្តីពិតដោយប្រាជ្ញាដ៏ប្រពៃ រមែងញុំាងជីវិតឱ្យប្រព្រឹត្តទៅដោយសេចក្តីស្ងប់សុខជាអង្វែង ។
ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាឃើញនូវបញ្ចក្ខន្ធក្នុងកាលមុនក្ដី ក្នុងកាលឥឡូវនេះក្ដី ក្នុងកាលខាងមុខក្តី ថាជារបស់មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលបែកធ្លាយទៅជាធម្មតា ភិក្ខុនោះក៏លះបង់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខ ទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្តចេញបាន ។
កាលបើភិក្ខុនោះលះបង់សេចក្ដីសោកជាដើមនោះចេញហើយ ក៏រមែងជាអ្នកមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខព្រោះមិនជាប់ជំពាក់នឹងបញ្ចក្ខន្ធនោះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ