ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ខ្លួន​អ្នកកាសែត​និង​បក្ខ​ពួកពាក់​ព័ន្ធករណីគ្រឿងញៀ.ន​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​​វេលា​ម៉ោង៤រសៀល​ថ្ងៃ​ទី​២១​ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ​តារា នាយការិ​យាល័យ បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ…

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​​វេលា​ម៉ោង៤រសៀល​ថ្ងៃ​ទី​២១​ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ​តារា នាយការិ​យាល័យ បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង ខេត្តសៀមរាប ព្រមទាំង​ឃាត់​​ខ្លួន​​ជន សង្ស័យ​ប្រុសស្រី​ចំនួន៤​នាក់ រួច​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​និង​វត្ថុ​តាង​ទៅ​តុលាការខេត្ត​។

លោក​វរសេនីយ៍ត្រី ធា​វ ច័ន្ទ​តារា នាយ ការិយាល័យ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន៤​នាក់​​ក្នុង​នោះ ១-​ឈ្មោះ យ៉ែ​ន សុ​យ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ​ជា​អ្នក​កាសែត រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ២-​ឈ្មោះ សុ វិសាល អាយុ​២៩​ឆ្នាំ​ មុខរបរ​ជាង​ជួសជុលរថយន្ត​ រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ៣-​ឈ្មោះ អ៊ុ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិប​ប្រក់​ខាង​ត្បូង សង្កាត់​កា​កាប ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង៤-​ឈ្មោះ ជា ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។

​បន្ទាប់​ពី​កម្លាំង​ជំនាញ​​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ ថ្នាំ​ញៀន​ម្សៅ​ក្រាម​ព៍​ណ​ស​ថ្លា​ចំនួន៣​កញ្ចប់​, ទូរស័ព្ទ​ដៃ​ចំនួន៥ គ្រឿង​, វិទ្យុទាក់ទង​ចំនួន​០១​គ្រឿ​, ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀ​ចំនួន១​គ្រឿង, ថង់​ពណ៌​ស​កិប​មាត់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។

លទ្ធផល​ធ្វើតេស្ត​ទឹក​នោម​ជនសង្ស័យ​​ទាំង​៤​នាក់ រកឃើញ​​វិជ្ជមាន​ទាំង​៤​នាក់​។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ