ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! កម្ពុជា​អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​២៤ ដល់​២៧ ខែកញ្ញា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​អាច​នឹង​មាន ជំនន់​ទឹកភ្លៀង ។ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំកិល​អូស​បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា​អាច​នឹង​មាន ជំនន់​ទឹកភ្លៀង ។
ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា ប្រព័ន្ធ​សម្ពាធ​ទាប​បាន​រំកិល​អូស​បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ភ្លៀង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន ។

ក្នុង​នោះ​បណ្តា​ខេត្ត​មួយ​ចំនួន​មាន​ជា​អាទិ៍​ខេត្ត​នៅ​ភាគ​ខាងក្រោម ភាគ​ខាង កើត ជាប់​ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។
ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅ​ទី​ទំនាប ក្បែរ​តំបន់​ភ្នំ និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ត​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ។

ដោយឡែក​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុង​ប្រយ័ត្ន ចំពោះ​ភ្លៀង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​២៤-២៧ ខែកញ្ញា​នេះ ៕