ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស៊ុន ចាន់​ថុ​ល ដឹកនាំ​គណៈប្រតិភូ ជិះ​កង់​ពិនិត្យ​មើលផ្លូវ និង​ប្រព័ន្ធ​លូ ក្នុង​ក្រុង​សៀមរាប

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង និង​ប្រព័ន្ធ​លូ​ទឹក​ស្អុយ ក្នុង​ក្រុង​សៀមរាប ដោយ​មានការ​ចូលរួម​ពី​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មន្ត្រី​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

ការ​ជិះ​កង់​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ទាំងនេះ ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែង​យល់ ក៏​ដូច​ជា​ប្រមូល​ធាតុ​ចូល​បន្ថែម ទាក់ទង​នឹង​ស្ថានភាព​ផ្លូវថ្នល់ នា​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ក្រុង​សៀមរាប សម្រាប់​ការ​ត្រៀម​រៀបចំ ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ទីក្រុង​សៀមរាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

នា​ល្ងាច​ថ្ងៃ ដដែល​នោះ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ក៏​បាន​ដឹកនាំ​គណៈប្រតិភូ រត់​ហាត់ប្រាណ​ដើម្បី បង្ហា​ពី​ការ​ចូលរួម លើកកម្ពស់ វិស័យ​កីឡា បង្កើន​សាមគ្គីភាព ព្រមទាំង​ត្រួតពិនិត្យ​ផ្លូវ នៅ​តាម​តំបន់​ប្រាសាទ​អង្គ​វត្ត​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្មី​ៗ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​ពី​១០០ ទៅ​១៥០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​តូច​ធំ​ចំនួន​៣៨​ខ្សែ នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ និង​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ នៅ​ក្រោយ​ជំងឺ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ