អូឡាំព្យា ស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជន ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ (វីដេអូ)


រាជធានីភ្នំពេញ ៖ ដើម្បីជំរុញការវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោង អូឡាំព្យា ស៊ីធី ខណៈដែលអគារចំនួន ៧ រួមមានអគារខុនដូ ការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី ១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ ។

This image has an empty alt attribute; its file name is c26a725609eec1bc14762bbf1038dfcc.jpg

តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់ និងទីផ្សារ បានឱ្យដឹងថា ការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះជាមួយនឹងគម្រោងអូឡាំព្យា ស៊ីធី គឺជាជម្រើសដ៏ល្អក្រោមហេតុផល ២ យ៉ាង ៖

ហេតុផលទី ១ ៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅគ្រប់បែបយ៉ាងនៅជិតបង្កើយរួមមាន ផ្ទះល្វែងអាជីវកម្ម ខុនដូ SOHO ការិយាល័យ ផ្សារទំនើប សាលារៀន ក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុងគម្រោងអូឡាំព្យា ស៊ីធី ។ រីឯតម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ។

This image has an empty alt attribute; its file name is 737f5f5dc2fedc152dd76196abf50be4-1024x683.jpg

ហេតុផលទី ២ ៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់នូវភាពកក់ក្តៅដល់អតិថិជនទាំងអស់ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យា ស៊ីធី ។

This image has an empty alt attribute; its file name is 29ccda029230a95b88c42c9917491433-1024x656.jpg

ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកា សយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ពាន់លានដុល្លារ ។ ទោះបីជាមានការរីករាលដាលនៃវីរុស កូវីដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុន OCIC នៅតែបន្តការសាងសង់គម្រោង អូឡាំព្យា ស៊ីធី នេះក្នុងដំណាក់កាលទី ២ និងទី ៣ ដោយគ្រោងនឹងបញ្ចប់ការសាងសង់គម្រោងទាំងមូលក្នុងឆ្នាំ ២០២២ ខាងមុខនេះ ។

This image has an empty alt attribute; its file name is 69c82a0a6e1ce909b1c924497ce509e7-1024x683.jpg

ក្រៅពីចំណុចសំខាន់ទាំង ២ ខាងលើ កញ្ញា អ៊ុក ចន្ទ្រា បានឱ្យដឹងទៀតថា អតិថិជនទិញអចលនទ្រព្យគម្រោងអូឡាំព្យាស៊ីធីពេលនេះអាចទទួលសោរផ្ទះចូលនៅបានភ្លាមថែមទាំងទទួលបានលក្ខខណ្ឌពិសេសដូចខាងក្រោម ៖

– អាចកម្ចីឥណទាន ២៥ ឆ្នាំ បានរហូតដល់ ៩៥% នៃតម្លៃអចលនទ្រព្យ ជាមួយការប្រាក់ ០% ក្នុងឆ្នាំទី ១ ។
-ផ្តល់ជូនការបញ្ចុះតម្លៃ បូករួមជាមួយការធានាជួលត្រលប់វិញរហូតដល់ ២៤% នៃតម្លៃអចលនទ្រព្យ ។
-ផ្តល់ជូនការតុបតែងដេគ័រ និងគ្រឿងសង្ហារឹម ។

This image has an empty alt attribute; its file name is a2d319587ad2731fe37f2f71f38f7600-1024x701.jpg

គួរបញ្ជាក់ផងដែរថា គម្រោងអូឡាំព្យា ស៊ីធី មានទីតាំងនៅស្តុបនាងគង្ហីង លាតសន្ធឹង លើផ្ទៃដីប្រមាណ ៦,៨ហិកតា សាងសង់ក្រោមទុនវិនិយោគប្រមាណ ៥០០លានដុល្លារដោយបានបើកការដ្ឋានតាំងពីឆ្នាំ ២០១៣ មកម្លេះ ។ គម្រោងទាំងមូលរួមមាន អគារខុនដូកម្ពស់ ២០ ជាន់ចំនួន ៤ អគារ អគារSOHO និងការិយាល័យកម្ពស់ ២៥ ជាន់ចំនួន ១ អគារ ផ្សារទំនើបកម្ពស់ ៧ ជាន់ ដែលបានបញ្ចប់ការសាងសង់រួចហើយ ។ ដោយឡែកនៅមានគម្រោងសណ្ឋាគារលំដាប់ផ្កាយ ៥ អាគារមជ្ឈមណ្ឌលវេជ្ជសាស្រ្តខ្នាតអន្តរជាតិ ក៏ដូច ជាអគារពាណិជ្ជកម្ម ដែលនឹងកំពុងសាងសង់បន្ថែមទៀតផងដែរ ។

This image has an empty alt attribute; its file name is a9a914df3fef6544c52a6b9f1a793195-1024x685.jpg

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 2222 08 / 023 2222 09 ឬ អាចមកសាកសួរព័ត៌មានដោយផ្ទាល់នៅការិយាល័យលក់ អូឡាំព្យា ស៊ីធី ដែលមានទីតាំងនៅទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ៕ អត្ថបទសហការ

https://www.facebook.com/1408749612713285/posts/2595231354065099/

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ