ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ជួប​ពី​ភា​ក្សា​ជាមួយនឹង​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ជជែក​ពិភាក្សា​លើ​សេចក្តីព្រៀងច្បាប់​សំខាន់​ៗ មុន​នឹង​ឈាន​ដល់​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។ ថ្លែង​ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ជួប​ពី​ភា​ក្សា​ជាមួយនឹង​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ជជែក​ពិភាក្សា​លើ​សេចក្តីព្រៀងច្បាប់​សំខាន់​ៗ មុន​នឹង​ឈាន​ដល់​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា ។

ថ្លែង​ក្នុង​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​លើ​ពន្ធ​ប្រាក់​ចំណូល និង​ការ​បង្ការ​គេចវេស​ពន្ធ និង​ការ​ចៀសវាង​ពន្ធ​រវាង​រាជរដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី និង​កូរ៉េ ដើម្បី​លើកទឹកចិត្ត​អ្នក​វិនិយោគទុន​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​រវាង​គណៈកម្មការ​ទី​២ គណៈកម្មការ​ទី​៤ គណៈ​កម្មក​ការ​នានា​នៃ​រដ្ឋសភា និង​អាជ្ញាធរ​សវន​កម្ម​ជាតិ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ក្រោម​អធិបតីភាព​លោក កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២ ។

លោក ជាម យៀ​ប​បាន​លើក​ឡើង​ថា របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ​រួម​មាន ៖ ១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ម៉ា​ឡេ​ស៊ី ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​លើ​ពន្ធ​ប្រាក់​ចំណូល និង​ការ​បង្ការ​គេចវេស​ពន្ធ និង​ការ​ចៀសវាង​ពន្ធ ។ ២-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ស្តី​ពី​ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា​ពាក់ព័ន្ធ​លើ​ពន្ធ​ប្រាក់​ចំណូល និង​ការ​បង្ការ​គេចវេស​ពន្ធ និង​ការ​ចៀសវាង​ពន្ធ ។ ៣-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​(​ច្បាប់​ការ​ស៊ី​ណូ​)​។

៤-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រើប្រាស់ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ។ លោក​បណ្ឌិត​សភាចា​រ្យ អូន​ព័ន្ធ មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ដើម្បី​បង្ហាញ​នូវ​ស្មារតី​ព្រាង​ច្បាប់ និង​គោលបំណង នៃ​ច្បាប់ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ពិភាក្សា និង​អនុម័ត​នៅ​ពេល​ខាង​មុខ​ក្នុង​ការ​លើកទឹកចិត្ត​អ្នក​វិនិយោគទុន​ឲ្យ​មក​កម្ពុជា និង​ទទួល​បានការ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ។

លោក​បណ្ឌិត​សភាចា​រ្យ អូន​ព័ន្ធ មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​នៅ​ឆ្នាំ​នេះ​កំណើនសេដ្ឋកិច្ច​មានការ​ថយ​ចុះ​ដោយសារ​តែ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​បន្ត​ដល់​ចុងឆ្នាំ​២០២០ និង​មាន​ភាព​មិន​ច្បាស់លាស់​ច្រើន ។ កម្ពុជា​ត្រូវការ​ពេល​៣​ឆ្នាំ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ក្នុង​ការ​គៀងគរ​សេដ្ឋកិច្ច​ចំណូល​សេដ្ឋកិច្ច​ឡើង​វិញ ។

នៅ​ឆ្នាំ​២០២០ កម្ពុជា គ្រប់គ្រង​បាន​ល្អ​ពុំ​មានការ​ឆ្លង​វី​រ៉ុ​ស​កូ​វី​ដ​ត​១៩ ចូល​សហគមន៍​ទេ គឺ​មក​ពី​ក្រៅ​ទាំងអស់ ។ កម្ពុជា​មាន​ឧត្តមភាព​ផ្នែក​វិស័យ​កសិកម្ម​ផ្តល់​ឱកាស​ឲ្យ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​បាន​ហើយ​ការ​នាំ​ចេញ​កសិផល​នានា​បាន​ល្អ​ប្រសើរ ដូច​ជា ការ​នាំ​អង្ករ​ទៅ​ក្រៅប្រទេស ។

ចំណែក​លោក ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​មាន​ប្រសាសន៍​លើក​ឡើង​ថា រដ្ឋសភា​តែងតែ​អញ្ជើញ​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​ទាំង ៣​ចុង​ក្រោយ មុន​រដ្ឋសភា​ពិភាក្សា​អនុម័ត រួច​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ពិភាក្សា​អនុម័ត្ត​បន្ត ។

បើ​តាម​មន្ដ្រី​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​ជាតិ និង​អាច​បើក​សម័យប្រជុំ​ពេញអង្គ​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ដើម្បី​ពិភាក្សា​និង​អនុម័ត លើ​សេចក្តីព្រាងច្បាប់​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ