ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បូម​ប្រេង​តាម​កា​ររដ្ឋា​នច្រើន​ដង ពេលនេះ​អស់លក្ខណ៍ទាំង​ក្រុម​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ ​បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ រួច​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​តាម​កា​ររដ្ឋា​ន ។ ហេតុការណ៍​ចាប់ខ្លួនជនសង្ស័យទាំង​៣នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​​កាលពីវេលាម៉ោង​​​​១១​និ​ង​​៣០នាទី​​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ​៖ សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​បារគូ ​បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ រួច​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​តាម​កា​ររដ្ឋា​ន ។

ហេតុការណ៍​ចាប់ខ្លួនជនសង្ស័យទាំង​៣នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​​កាលពីវេលាម៉ោង​​​​១១​និ​ង​​៣០នាទី​​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ចំណុច​ភូមិ​គោក​ត្រប់ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ​​ទាំង​៣នាក់​ខាងលើ រួម​មាន ​១-​ឈ្មោះ វាសនា សុភា​រដ្ឋ ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ នៅ​ភូមិ​ស្លែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​​ ២-​ឈ្មោះ រឿ​ន ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ​និង​៣​-ឈ្មោះ រឿ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ ត្រពាំង​ចក ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា​ ​មុនពេលកើតហេតុ​ ជនសង្ស័យ​ឈ្មោះ វាសនា សុភា​រដ្ឋ និង ឈ្មោះ រឿ​ន ពិសី​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ រឿ​ន សីហា ស្ថិត​នៅ​ភូមិ ត្រពាំង​ចក ឃុំ ថ្មី ស្រុក​កណ្តាលស្ទឹង ពេល​ទៅ​ដល់​ផ្ទះ​ឈ្មោះ​រឿ​ន សីហា ក៏​បបួល​គ្នា​ឡើ​ង​ជិះ​ម៉ូតូ​​​មួយគ្រឿង​៣នាក់​ ​ដើ​ម្បី​ដើ​រ​រក​លួច​ប្រេងម៉ាស៊ូត តាម​ការ​រដ្ឋាន និង​រណ្ដៅ​ដី ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះ​​ទៅ​​ដល់​កន្លែង​កើតហេតុ​ ជនសង្ស័យ​ទាំង​បី​នាក់​បាន​​ឃើ​​ញ​រថយន្ត​យី​ឌុ​បដឹកដី​​មួយ​គ្រឿង ពណ៌​ក្រហម មិន​ចាំ​ម៉ាក ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡ​ប់​ទៅ​កន្លែង​លក់ដូរ​២៤​ម៉ោង ​ស្ថិត​នៅ​ភូមិ កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ​ដើ​​ម្បី​ខ្ចី​ទុយោ និង​សំបក​ប៊ីដុង​ដាក់​ប្រេង​ចំណុះ​៣០​លី​ត្រ​ចំនួន​៣ប៊ីដុង​ រួច​ក៏នាំ​​គ្នា​ជិះ​ត្រឡ​ប់​ទៅ​កន្លែង​កើ​ត​ហេតុ ធ្វើ​សកម្មភាព​បូម​ប្រេងម៉ាស៊ូត​បាន​ចំនួន​៣​​ប៊ីដុង​ រួច​ក៏​​នាំ​គ្នា​ដឹក​ប្រេងម៉ាស៊ូត​ដែល​លួច​ទាំងនោះ​បាន​យក​ទៅ​លក់​នៅ​កន្លែង​លក់ដូរ​២៤​ម៉ោង​វិញ លុះ​ពេល​ជិះ​ដល់​ចំនុច​ផ្សារ​កំពង់កន្ទួត​ក៏​ជួប​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ បារគូ​កំពុង​ល្បាត​ប្រទះឃើញគួរ​ឱ្យសង្ស័យ​ក៏​ធ្វើការ​សួរនាំ​ ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់ អធិការដ្ឋាន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​បី​នាក់​បាន​សា​ភាព​ថា​កន្លង​មក​​ ពួកខ្លួន​ធ្លាប់​​ធ្វើ​​សកម្មភាព​លួច​ប្រេងម៉ាស៊ូត​ជា​​ច្រើន​​ដង​មក​ហើ​យ​។

ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ