ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋានសាងសង់​អគារ​ពហុ​មុខ​ងារ​របស់ក្រុមហ៊ុនមួយបង្ក​បាក់​ស្រុត​និងបិទផ្លូវ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ការដ្ឋាន​សំណង់ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ប្រ​មុះ​ជ្រូក​លើផ្លូវ​លេខ​៣៥៥ និង ផ្លូវ​លេខ​៣១៧ សង្កាត់​បឹង​កក់​ទី​១ កំពុង​តែ​ជីក​លុង​ក្រោមដី បង្ក​អោយ​បាក់​ស្រុត​ផ្លូវ​ព្រមទាំង​ដាក់​សម្ភា​រគ្រឿងចក្រ​បិទផ្លូវ មិន​អោយធ្វើ​ដំណើរ​តែ​ម្តង…

រាជធានី​ភ្នំពេញ​ ៖ ការដ្ឋាន​សំណង់ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ប្រ​មុះ​ជ្រូក​លើផ្លូវ​លេខ​៣៥៥ និង ផ្លូវ​លេខ​៣១៧ សង្កាត់​បឹង​កក់​ទី​១ កំពុង​តែ​ជីក​លុង​ក្រោមដី បង្ក​អោយ​បាក់​ស្រុត​ផ្លូវ​ព្រមទាំង​ដាក់​សម្ភា​រគ្រឿងចក្រ​បិទផ្លូវ មិន​អោយធ្វើ​ដំណើរ​តែ​ម្តង ។

ទន្ទឹម​ការ​បាក់​ស្រុត​ផ្លូវ​នេះ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១ ​កញ្ញា ​រដ្ឋ​បាល​ខណ្ឌទួលគោក​ដឹក​នាំ​ដោយ​លោក​ឯក​ឃុន ​ដឿ​ន អភិបាល​ខណ្ឌ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំ​អោយ ម្ចាស់​ការដ្ឋាន​ជួសជុល​ស្ថាបនា​ផ្លូវឡើង​វិញ ។ ការដ្ឋាន​ដែល​បង្ក​អោយ​មានការ​បាក់​ស្រុត​​ផ្លូវ​នេះ ត្រូវ​បាន​អាជ្ញាធរ​អោយ​ដឹង​ថា ជា​ការដ្ឋាន​សាងសង់អគារ​ពហុមុខ​ងារ មាន​កម្ពស់​៣០​ជាន់ និង​មាន​ជាន់​ក្រោមដី​២​ជាន់​ជា​របស់​ក្រុម​ហ៊ុន​មេ​ហ្គា​គឹ​ម វើ​ល​ដ៍​ខ​ប​អិ​ល​ធី​ឌី ដែល​មាន​លោកស្រី LEE WAN-CHI​ជា​តំណាង​ក្រុមហ៊ុន​ ។

តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ការដ្ឋាន​បានអោយ​ដឹង​ថា ការដ្ឋាន​នេះ​បាន​ដំណើរ​ជា​ច្រើន​ខែ មក​ហើយ ដោយ​ជីក​លុង​​ក្រោម​ដី ​ដើម្បី​សាងសង់​ជាន់​ក្រោម ។​ នៅ​ក្នុង​ដំណើរ​បង្ក​អោយ​បាក់​ស្រុត​ផ្លូវ​លេខ​៣៥៥​ជា​បន្តបន្ទាប់​ហើយ កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា​ មាន​រថយន្ត ក្រឡុក​ស៊ីម៉ង​ត៍មក​ឈប់​ចត​ចាក់​បេតុង បណ្តាល​អោយ​បាក់​ស្រុត​ផ្លូវ​កាន់តែ​ខ្លាំង គឺ​ប្រេះ​ស្រុត​រហូត​ដល់​ពាក់​កណ្តាលផ្លូវ​។ ដោយឡែក​ទៀត ចំណែក​ផ្លូវ​លេខ​៣១៧ ខាង​ផ្នែក​ខាងកើត អាគារ​ក៏​មាន​ការ​ស្រុត​ផ្លូវ​ដែរ និង​ត្រូវ​បាន​ក្រុមហ៊ុន សាងសង់​យក​ដែក និង​គ្រឿងចក្រ មក​ឈប់​ចត​លើ​ដង ផ្លូវ​បិទ​មិន​អោយធ្វើ​ដំណើរ​តែ​ម្តង ។

ចំណែកទីតាំង​បាន​ហ៊ុំ​ព័ទ្ធ​ការដ្ឋាន និង​ដាក់ភ្លើង​សញ្ញា​អោយ​បាន​ត្រឹមត្រូវ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផង​ដែរ ។ បន្ទាប់​ពី​មានការ​បាក់​ស្រុត​ផ្លូវ​មានការ​ថត​បង្ហោះ ទើប​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ អោយ​រដ្ឋបាល​ខណ្ឌទួលគោក ចុះ​ទៅ​ត្រួតពិនិត្យ​ជា​ថ្មី​ម្តងទៀត ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ​កញ្ញា ឆ្នាំ​២០២០ ។ លោក​ឯក ឃុន ដឿ​ន អភិបាល​ខណ្ឌទួលគោក បានអោយ​ដឹង​ថា ការដ្ឋាន​សំណង់​នេះ មានច្បាប់​អនុញ្ញាត​ពី​ក្រសួង ដែនដី​នគរ​រូប​នី​យ៍​កម្ម និង​សំណង់​ត្រឹម​ត្រូវ ។

ព័ត៌មានពិស្តារ​មានផ្សាយជូន​នៅកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ