ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រព្រឹត្ត​កំហុសឆ្គង​នេះ​បន្ទាប់​ពី​សម្ភាសន៍​ការងារ​មិន​បាន​សម្រេច

3 ឆ្នាំ មុន

វា​ងាយស្រួល​ទេ​ក្នុង​ការ​បាក់ទឹកចិត្ត ឬ​ខឹង​បន្ទាប់​ពី​ដឹង​ថា​នរណា​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គិត​ថា​អ្នក​ធ្វើ​បាន​ល្អ​ក្នុង​ការ​ដាក់​ពាក្យ និង​សម្ភាសន៍​។ ប៉ុន្តែ​កំហុសឆ្គង​ធំ​បំផុត​របស់​បេក្ខជន​ក្នុង​ស្ថាន​ការ​នេះ​គឺ​ការ​បាក់ទឹកចិត្ត និង​បោះបង់​ចោល​ទំនាក់ទំនង​ដែល​ពួក​គេ​បាន​ព្យាយាម​កសាង​ជាមួយ​ស្ថាប័ន​ការងារ​នោះ​។ ប្រព័ន្ធ​សង្គម​មាន​អំណាច​ណាស់​ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណែ​ត​នេះ ហើយ​ស្ថាប័ន​ការងារ​ផ្សេង​ៗ​អាច​ចូល​មើល Profile របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​បាន​យ៉ាង​ងាយ​។…

វា​ងាយស្រួល​ទេ​ក្នុង​ការ​បាក់ទឹកចិត្ត ឬ​ខឹង​បន្ទាប់​ពី​ដឹង​ថា​នរណា​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការងារ​ដែល​អ្នក​ចាប់អារម្មណ៍ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​គិត​ថា​អ្នក​ធ្វើ​បាន​ល្អ​ក្នុង​ការ​ដាក់​ពាក្យ និង​សម្ភាសន៍​។ ប៉ុន្តែ​កំហុសឆ្គង​ធំ​បំផុត​របស់​បេក្ខជន​ក្នុង​ស្ថាន​ការ​នេះ​គឺ​ការ​បាក់ទឹកចិត្ត និង​បោះបង់​ចោល​ទំនាក់ទំនង​ដែល​ពួក​គេ​បាន​ព្យាយាម​កសាង​ជាមួយ​ស្ថាប័ន​ការងារ​នោះ​។

ប្រព័ន្ធ​សង្គម​មាន​អំណាច​ណាស់​ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណែ​ត​នេះ ហើយ​ស្ថាប័ន​ការងារ​ផ្សេង​ៗ​អាច​ចូល​មើល Profile របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម​បាន​យ៉ាង​ងាយ​។ ដូច្នេះ​ប្រសិនបើ​អ្នក​បង្ហាញ​ភាព​តូចចិត្ត ឬ​កំហឹង​ជា​សាធារណៈ​នោះ វា​មាន​តែ​រាំងស្ទះ​អ្នក​សម្រាប់​ឱកាស​ការងារ​នៅ​ថ្ងៃ​មុខ​ប៉ុណ្ណោះ​។

ដូច្នេះ​អ្នក​មិន​ត្រូវ​ចុះចាញ់​ទេ និង​ត្រូវ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ក្នុង​ការ​បន្តដំណើរ​ទៅ​មុខ​។ ជាដំបូង​អ្នក​គួរតែ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​ស្ថាប័ន​នោះ​ដើម្បី​បង្ហាញ​ពី​អំណរ​គុណ​របស់​អ្នក​សម្រាប់​ពេលវេលា​របស់​ពួក​គេ​ដែល​បាន​ផ្តល​ឲ្យ​អ្នក​។

វា​មិន​ចាំបាច់​ជា​អ៊ីមែល​ដែល​វែង​ទេ ប៉ុន្តែ​អ្នក​គួរតែ​បង្ហាញ​អំណរ​គុណ​ទៅ​កាន់​ក្រុមហ៊ុន និង​អ្នកចូលរួម​សម្ភាសន៍ ព្រមទាំង​អបអរ​ពួក​គេ​ដែល​បាន​រកបាន​បុគ្គលិក​ដែល​ពួក​គេ​គិត​ថា​ស័ក្តិសម​នឹង​មុខ​តំណែង​នោះ​។ ជា​ចុង​ក្រោយ អ្នក​គួរតែ​បញ្ចប់​ជាមួយនឹង​សំណើរ​ដល់​ស្ថាប័ន​ឲ្យ​ទាក់ទង​មក​អ្នក​នៅ​ពេល​មុខ​ប្រសិនបើ​មានឱកាស​ការងារ​ថ្មី​ៗ​។

ការ​ធ្វើ​ដូច្នេះ​មាន​សារៈសំខាន់​ព្រោះ​វា​បង្ហាញ​នូវ​អាកប្បកិរិយា​ល្អ​របស់​អ្នក​។ ជាក់ស្តែង មិន​មាន​នរណា​ដែល​ចូល​ចិត្ត​ប្រាប់​ព័ត៌មាន​មិនល្អ​ទៅ​អ្នក​ដទៃ​ទេ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ខឹង​ក្រហល់ក្រហាយ និង​បញ្ចេញ​វា​លើ​ប្រព័ន្ធ​សង្គម​នោះ ពួក​គេ​នឹង​កត់​ឈ្មោះ​អ្នក​ចូល​ក្នុង​បញ្ជីខ្មៅ​។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សុំ​យោបល់​បន្ថែម​ទេ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​យល់​ដឹង​បន្ថែម​ពី​ចំណុច​ខ្វះខាត​របស់​អ្នក ឬ​កំហុសឆ្គង​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដោយ​មិនដឹង​ខ្លួន​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ត្រៀមខ្លួន​សម្រាប់​ឱកាស​នៅ​ថ្ងៃ​មុខ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ