ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​​ឆ្នាំ​សំណា​ង​​ទាំង​៦​ត្រៀមកម្លាំង​កើប​លុយ

3 ឆ្នាំ មុន

ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦​នេះ​ពិតជា​អ្នកមាន​លាភ​សំណាង​ធំ យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទាំង ៦ ជូត ខាល ម្សាញ់ ថោះ ច រកា…

ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦​នេះ​ពិតជា​អ្នកមាន​លាភ​សំណាង​ធំ យោង​តាម​ការ​ទស្សន៍​ទាយ​របស់​ស្តេច​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទាំង ៦ ជូត ខាល ម្សាញ់ ថោះ ច រកា សុទ្ធតែ​ជា​ឆ្នាំ​ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ប្តូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​មហាសាល លុយ​ហូរ​ចូល​ឈឹប​ៗ​​ចាប់ពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​រហូតដំណាច់ខែកញ្ញា ។ ដើម្បី​លើករាសី​កែប្រែ​ខ្សែជីវិត​ឱ្យ​ត្រចះត្រចង់​មាន​ទ្រព្យធន​មហាសាល​ដូច​ការ​ទស្សន៍​ទាយ​សូម​លោក​អ្នក​ប្រញាប់​បួងសួង​បញ្ជូន​សារ​ទៅ​លេខ​នាំ​មហា​សំណាង​១២៦​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត ជើង​លេខ​ប្រាប់​ថា ចាប់ពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​បរិបូណ៌ មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​ហើយ​និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំខាល ចាប់ពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ទៅ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរ​ហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​ត្រចះត្រចង់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំម្សាញ់ ពណ៌​នាំ​សំណាង​លឿង ចាប់ពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​ជា​ពេលវេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំថោះ ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​អំឡុង​ពេល​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេម​ក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំច លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា ចាប់ពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​ទៅ​រហូត​ដល់​ដំណាច់​ខែកញ្ញា​លោក​អ្នកមាន​លាភ​ធំ សំណាង​ខ្ពស់ លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​ៗ ។

ឆ្នាំរកា ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​ទៅ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​ពិតជា​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ