ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​២០០​លាន​នាក់​អាច​បាត់​បង់​ជីវិត​​ ដោយសារ​កូវីដ១៩

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាសែត DAILY MAIL រាយការណ៍​ថា បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN…

សហរដ្ឋអាមេរិក ៖ កាសែត DAILY MAIL រាយការណ៍​ថា បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN អះអាង​ក្នុង​ឱកាស​នៃ​អង្គ​មី​ទីង​មួយ កាលពី​ថ្ងៃ​ទី​២១ កញ្ញា នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀថា ពលរដ្ឋ​អា​មេ​រិ​ក​២០០​លាន​នាក់​អាច​ត្រូវ​​បាត់​បង់​ជីវិត​ដោយសារ​វីរុស COVID-19 ។

អតីត​អនុ​ប្រធានាធិបតី ក្រោម​ប្រធានាធិបតី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​រូប​នោះ​គូសបញ្ជាក់​ថា ប្រសិនបើ​លោក​ដូ​ណា​ល់​ត្រាំ​ជាប់​ឆ្នោត​ជា​ថ្មី ជាមួយ​ភាព​ស្មុ​គ្រ​ស្មាញ​នានា​បណ្ដាល​មក​ពី​វីរុស​COVID-19 ដែល​លោក​ត្រាំ​មើល​ស្រាល​ខ្លាំង នោះ​ពលរដ្ឋ​អា​មេ​រិ​ក​២០០​លាន​នាក់​នឹង​ត្រូវ​បាត់​បង់​ជីវិត​ ។ លោក​B IDEN ថ្លែង​បែប​នោះ ក្នុង​ពេលដែល​ពលរដ្ឋ​អា​មេ​រិ​ក​​ដែល​បាន​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​ពេល​នេះ​បាន​កើន​ដល់​ជិត​២​សែន​នាក់ និង​អ្នក​ឆ្លង​ឡើងដល់​ជាង​៦,៧​លាន​នាក់​ហើយ ។

សហរដ្ឋអាមេរិក​ពេល​នេះ​មាន​ប្រជាជន​៣២៨​លាន​នាក់ ។ កាលពី​ខែមិថុនា​កន្លង​ទៅ លោក BIDEN ធ្លាប់​ថ្លែង​ម្ដង​ហើយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​១២០.០០០​នាក់​ត្រូវ​​​បាត់​បង់​ជីវិត​​ដោយសារ
វីរុស ។ ឥឡូវ​តុល្យការ​អ្នក​បាត់​បង់​ជីវិត​​​១២០.០០០​នាក់ ​ក្នុង​ប្រទេស​ពិតជា​កើន​ហួស​ឆ្ងាយ ។

លោក​បាន​រិះគន់​គូប្រជែង ​គឺ​លោក​ដូ​ណា​ល់ ​ត្រាំ​ថា ​នៅ​តែ​បញ្ចេញ​បណ្ដា​ព័ត៌មាន​ក្លែងក្លាយ ​និង​ប្រព្រឹត្ត​ការ​ខុសឆ្គង​គ្រប់​បែប​យ៉ាង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ