ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​ម្នាក់​ ជាប់ចោទ​ធ្វើ​ចារកម្ម​ឲ្យ​ចិន


សហរដ្ឋអាមេរិក ៖ យោង​តាម​បទ​ចោទ​ប្រកាន់​ចេញផ្សាយ​នា​ថ្ងៃ​ទី​២១ កញ្ញា ថា ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​ម្នាក់​មាន​ដើម​កំណើត​នៅ​ទី​បេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម ហើយ​អាជ្ញាធរ​អា​មេ​រិ​ក​ចោទ​រូបគេ​ថា ប្រមូល​បណ្ដា​ព័ត៌មាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ចិន ។

ព័ត៌មាន​ទាំងនោះ​ទាក់ទិន​ជា​ពិសេស​ដល់​សហគមន៍​ជនជាតិ​ទី​បេ​នៅ​ក្រុង​ញូ​វ​យ៉​ក ។ ប៉ូលិស​រូប​នោះ​ធ្វើការ​ក្នុង​ស្នងការដ្ឋាន​ប៉ូលិស​នៅ​QUEENS តាម​បទចោទប្រកាន់​ថា ជ្រើសរើស​ដោយ​បណ្ដា​​សមាជិក​នៃ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ញូ​វ​យ៉​ក ។

បទចោទប្រកាន់​បន្ត​ថា តាម​រយៈ​ការ​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សហគមន៍​ជនជាតិ​ទី​បេ បុរស​អាយុ​៣៣​ឆ្នាំ​រូប​នេះ​បាន​ប្រមូល​រវាង​ឆ្នាំ​២០១៨​ទៅ​២០២០ បណ្ដា​ព័ត៌មាន​ស្ដី​ពី​សកម្ម​ភាព​របស់​សហគមន៍​ទី​បេ​និង​កំណត់​ប្រភព​ស៊ើ​ប​ការណ៍​សំខាន់​ៗ ។

តាម​បទចោទប្រកាន់ បុរស​នោះ​ដែល​ក៏​ជា​នាយទាហានបំរុង​ក្នុង​កងទ័ព​អា​មេ​រិ​ក​ផង​ដែរ​ត្រូវ​បាន​ចោទ​ទៀត​ថា ជួយ​ដល់​បណ្ដា​សមាជិក​ស្ថាន​កុងស៊ុល​ចិន​ឲ្យ​ទទួល​បានការ​អញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា រៀបចំ​ដោយ​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក ។ អាជ្ញាធរ​ចិន​សង្ស័យ​ផ្ទេរ​ប្រាក់​ច្រើន​សិប​ពាន់​ដុល្លារ​ឲ្យ​ដល់​រូបគេ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ