ប្រទេស​អ្នកមាន​ជាង​៦០​ចូលរួម​ផលិត​វ៉ាក់​សាំង​របស់​អង្គការ​សុខភាព​ពិភព​លោក


ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ៖ យោង​តាម​បញ្ជី​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២១ កញ្ញា ថា ប្រទេស​អ្នកមាន​ជាង​៦០​តែ​ពុំ​មានចិន​និង​សហរដ្ឋអាមេរិក បាន​យល់ព្រម​ទទួលយកវ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ។

ខណៈ​ប្រទេស​ជា​ច្រើន​ពុំ​មាន​ធនធាន​សម្រាប់​ផលិត​វ៉ាក់សាំង​ផ្ទាល់​របស់​ពួក​គេ WHO ប្រកាស
កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន​នេះ ពី​ការ​ចាប់​ផលិត​ដោយ​រួម​សហការ​ជា​ពិសេស​ជាមួយ​សម្ព័ន្ធភាព
នៃ​វ៉ាក់សាំង GAVI ​នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 មួយ​ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា
COVAX (COVID-19 VACCINE GLOBAL ACCESS) ។

បន្ទាប់​មក WHO បាន​ស្នើ​កាលពី​ដំណាច់ខែ​សីហា ដល់​បណ្ដា​ប្រទេស​ដែល​មាន​ធនធាន​ឲ្យ​ធ្វើ
កិច្ចសន្យា​ដោយ​ម៉ឺង​ម៉ាត់ ចូលរួម​ក្នុង​យន្តការ​នេះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៨ កញ្ញា ហើយ​អនុវត្ត​ការ​ផ្ទេរ
ប្រាក់​ដំបូង យ៉ាង​យូរ​បំផុត​ត្រឹម​ថៃ្ង​ទី​៩ តុលា ។

ប្រទេស​ឬ​ដែនដី​ជាង​៩០​បាន​ចូលរួម​ក្នុង​យន្តការ​នេះ ដែល​រួម​ទាំង​ប្រទេស​អ្នកមាន​៦៤​ផង ។
ប្រទេស​អ្នកមាន​ទាំង​៦៤​ដែល​ចូលរួម​មាន ប្រទេស​ទាំង​២៧​ជា​សមាជិក​សហភាព​អឺរ៉ុប​បន្ថែម​ន័​រ​វែ​ស​និង​អ៊ី​ស្លង់ ។

សហរដ្ឋអាមេរិក​ដែល​អះអាង​ជា​ផ្លូវការ ពី​ការ​ដកខ្លួន​ថយ​ចេញពី WHO កាលពីដើម​ខែកក្កដា
ពុំ​មានឈ្មោះ​ក្នុង​បញ្ជី​ឡើយ​ក៏​ដូច​ជា​ចិន​តែ​កូរ៉េ​ខាងត្បូង​បាន​ចូលរួម​ក្នុង​យន្តការ​នេះ​ដែរ ។

COVAX ជា​ការ​ផ្ដួចផ្ដើម​គំនិត​ពហុភាគី​មួយ​នៃ​វ៉ាក់សាំង​និង​មាន​ទិស​ដៅ​ធានា​ឲ្យ​វ៉ាក់សាំង​មួយ
ដែល​មាន​ប្រ​សិ​ទ្ទ​ភាព​និង​មាន​សន្តិសុខ​ពេញលេញ​អាច​ទទួល​បាន​ក្នុង​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក ។ ប្រទេស​អ្នកមាន​១៤​ក្នុង​នោះ​មាន​កូរ៉េ​ខាងត្បូង អូស្ត្រាលី កា​ណា​ដា សិង្ហ​បុរី ស្វ៊ី​ស​និង​ជប៉ុន ព្រមទាំង​សហភាព​អឺរ៉ុប​បាន​បង្កើត​ក្រុម​ពិគ្រោះ​យោបល់​មួយ ហៅ​ក្រុម​បណ្ដា​មិត្ត
ដើម្បី​​សម្រួល​ដល់​ការ​ផលិត​វ៉ាក់សាំង COVAX ។

ទិស​ដៅ​មួយ​ក្នុង​ចំណោម​ទិស​ដៅ​របស់ COVAX គឺ​ការ​ផ្ដល់​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព និង​មាន​​សន្តិសុខ​ឲ្យ​បាន​២​លាន​ដូ​សរ​ហូត​ដល់​ឆ្នាំ​២០២១ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ