ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​លើកកម្ពស់​ខ្លួនឯង ​ដើម្បី​ឲ្យ​ជោគជ័យ​ក្នុង​អាជីព

3 ឆ្នាំ មុន

ការ​លើកកម្ពស់​ខ្លួនឯង​គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត ប៉ុន្តែ​ជា​ពិសេស​គឺ​ក្នុង​អាជីព​។ មិន​ថា​អ្នក​បាន​ចាប់ផ្តើម​អាជីព​របស់​អ្នក​ដោយ​ល្អ​ឬ​អត់​ទេ អ្នក​ត្រូវ​តែ​ធានា​ថា​វត្តមាន​របស់​អ្នកមាន​តម្លៃ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​នូវ​ភាព​ជោគជ័យ​និង​ទទួល​បាន​ជំនួយ​ពេល​ដែល​ត្រូវការ​ចាំបាច់​។ នរណា​ៗ​ក៏​ចង់បាន​ចៅហ្វាយ​ដែល​ចាំ​គាំទ្រ និង​លើកកម្ពស់​បុគ្គលិក​របស់​ខ្លួន​ដែរ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ថ្នាក់​គ្រប់គ្រង​ភាគច្រើន​មិន​មានចិត្ត ឬ​ធនធាន​ក្នុង​ការ​ធ្វើ​ដូច្នេះ​ឡើយ​។ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​តែ​ចេះ​លើកកម្ពស់​ខ្លួន​ជាង​ជា​មុន​សិន​ដើម្បី​អាច​ជោគជ័យ​ក្នុង​ការងារ​បាន​។ខាងក្រោម​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​លើកកម្ពស់​ខ្លួនឯង​នៅ​កន្លែង​ការងារ​៖…

ការ​លើកកម្ពស់​ខ្លួនឯង​គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត ប៉ុន្តែ​ជា​ពិសេស​គឺ​ក្នុង​អាជីព​។ មិន​ថា​អ្នក​បាន​ចាប់ផ្តើម​អាជីព​របស់​អ្នក​ដោយ​ល្អ​ឬ​អត់​ទេ អ្នក​ត្រូវ​តែ​ធានា​ថា​វត្តមាន​របស់​អ្នកមាន​តម្លៃ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​នូវ​ភាព​ជោគជ័យ​និង​ទទួល​បាន​ជំនួយ​ពេល​ដែល​ត្រូវការ​ចាំបាច់​។

នរណា​ៗ​ក៏​ចង់បាន​ចៅហ្វាយ​ដែល​ចាំ​គាំទ្រ និង​លើកកម្ពស់​បុគ្គលិក​របស់​ខ្លួន​ដែរ ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង ថ្នាក់​គ្រប់គ្រង​ភាគច្រើន​មិន​មានចិត្ត ឬ​ធនធាន​ក្នុង​ការ​ធ្វើ​ដូច្នេះ​ឡើយ​។ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​តែ​ចេះ​លើកកម្ពស់​ខ្លួន​ជាង​ជា​មុន​សិន​ដើម្បី​អាច​ជោគជ័យ​ក្នុង​ការងារ​បាន​។ខាងក្រោម​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​លើកកម្ពស់​ខ្លួនឯង​នៅ​កន្លែង​ការងារ​៖

១. យល់​ដឹង​ពី​ចំណុចខ្លាំង និង​ខ្សោយ​របស់​ខ្លួន
មុន​ពេល​អ្នក​អាច​លើកកម្ពស់​ខ្លួនឯង​បាន អ្នក​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត​លើ​តម្លៃ​ដែល​អ្នក​ផ្តល់​ដល់​ស្ថាប័ន​ការងា​របស់​អ្នក​។ អ្នក​ត្រូវ​តែ​ដឹង​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក ទាំង​ជំនាញ​រឹង និង​ទន់​។ អ្នក​អា​ចរក​មនុស្ស​ដែល​អ្នក​គោរព ដើម្បី​សួរ​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​គិត​ថា​ជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​អ្នក បន្ទាប់​មក​ទៀត​សម្រេចចិត្ត​ថា​មាន​ផ្នែក​អ្វី​ដែល​អ្នក​អាច​ពង្រឹង​បន្ថែម​ទៀត​បាន​។

២. យល់​ដឹង​បន្ថែម​ពី​តម្លៃ​ខ្លួន​របស់​អ្នក
បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​យល់​ដឹង​ពី​តួនាទី​ដែល​អ្នក​ដើរ​ក្នុង​ស្ថាប័ន​ការងារ​របស់​អ្នក ថា​តើ​អ្នក​អាច​ចូលរួម​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ជួយ​ឲ្យ​ស្ថាប័ន​ការងារ​អ្នក​សម្រេច​បាន​នូវ​គោលដៅ​ផ្សេង​ៗ​។ តើ​អ្នកជា​មនុស្ស​ដែល​ចាំ​ដោះស្រាយ​បញ្ហា​មែន​ទេ?ឬ​អ្នកជា​មនុស្ស​ដែល​ពូកែ​បង្កើត​ក្រុម​ដែល​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធភាព? ឬ​មួយ​អ្នកជា​មនុស្ស​ដែល​តែងតែមាន​គំនិត​ថ្មី​ៗ​?

៣. កសាង​រូបភាព​របស់​អ្នក
គ្រាន់តែ​ដឹង​ពី​សមត្ថភាព និង​តម្លៃ​ខ្លួន​របស់​អ្នក​គឺ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជុំវិញ​ខ្លួន​អ្នក​មើលឃើញ​នូវ​ចំណុច​ទាំងនេះ​ផង​ដែរ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ព្យាយាម​កសាង​ឈ្មោះ និង​រក្សា​ភាព​សកម្ម​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ និង​ដល់​ស្ថាប័ន​ការងារ​។

៤. ធ្វើ​ជា​អ្នកដឹកនាំ​ក្រុម
ខណៈ​ដែល​ការ​ផ្តោត​ស្មារតី​លើ​ការ​កសាង​អាជីព​មាន​សារៈសំខាន់​ពិតមែន​ក្តី អ្នក​មិន​អាច​សម្រេច​វា​បាន​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​ជុំវិញ​ខ្លួន​របស់​អ្នក​ទេ​។ អ្នក​ត្រូវ​តែ​បង្កើត​ទំនាក់ទំនង​ដែល​ពោរពេញ​ទៅ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ស្មោះត្រង់ និង​ទំនាក់ទំនង​ដែល​មាន​ប្រសិទ្ធភាព​ជាមួយ​ថ្នាក់​គ្រប់គ្រង សមាជិក​ក្រុម និង​បុគ្គលិក​ក្នុង​នាយកដ្ឋាន​ដទៃ​ជាដើម​។

ពេល​ខ្លះ​ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​ជោគជ័យ​ក្នុង​ការងារ​របស់​អ្នក​គឺ​ចាប់ផ្តើម​ពី​ការ​ជឿ​ទុកចិត្ត និង​ចេះ​លើកតម្កើង​ខ្លួនឯង ហើយ​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ​នឹង​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​រក​គោលដៅ​របស់​អ្នក​បាន​កាន់តែ​ឆាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ