ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ គន្លឹះ​ដើម្បី​ផ្លាស់​ប្តូរ​អាជីព​ដោយ​ជោគជ័យ

3 ឆ្នាំ មុន

ទោះជា​អ្នក​កំពុង​ពេញចិត្ត​នឹង​ការងារ​ដែល​នឹងនរ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​មានឱកាស​ទទួល​បាន​សំណើរ​ពី​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​ដទៃ​ដែល​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​ការងារ​របស់​អ្នក ។ ដូច្នេះ​អ្នក​មិន​ត្រូវ​បិទផ្លូវ​ខ្លួនឯង​ទាំងស្រុង​ទេ និង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ពេល​ដែល​ឱកាស​មក​ដល់​នឹង​ដៃ ។ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​អាជីព​បាន​ដោយ​ជោគជ័យ ៖ ១….

ទោះជា​អ្នក​កំពុង​ពេញចិត្ត​នឹង​ការងារ​ដែល​នឹងនរ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​មានឱកាស​ទទួល​បាន​សំណើរ​ពី​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​ដទៃ​ដែល​ជឿ​ទុកចិត្ត​លើ​សមត្ថភាព​ការងារ​របស់​អ្នក ។ ដូច្នេះ​អ្នក​មិន​ត្រូវ​បិទផ្លូវ​ខ្លួនឯង​ទាំងស្រុង​ទេ និង​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ពេល​ដែល​ឱកាស​មក​ដល់​នឹង​ដៃ ។ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​នឹង​ជួយ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​អាជីព​បាន​ដោយ​ជោគជ័យ ៖

១. កត់ចំណាំ​ការ​សម្រេច​ផ្សេង​ៗ​របស់​អ្នក
អ្នក​ត្រូវ​មាន​ទម្លាប់​ក្នុង​ការ​កត់​ត្រាទុក​នូវ​ការ​សម្រេច​ផ្សេង​ៗ និង​ទំនួល​ខុស​ត្រូវ​ដែល​បាន​បន្ថែម​លើ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​ឧស្សាហ៍​ធ្វើ​បច្ចុប្បន្នភាព​ប្រវត្តិរូប​សង្ខេប​របស់​អ្នកផង​ដែរ ។

២. រៀន​ជំនាញ​ថ្មី​ៗ
តើ​មានឱកាស​អ្វី​ថ្មី​ដែល​អ្នក​អាច​រៀន​ជំនាញ​ថ្មី​ៗ​បាន​ទេ ? អ្នក​ត្រូវ​តែ​រៀន​ចេះ​ចាប់​យក​ឱកាស​ក្នុង​ការ​ទទួលយក​គម្រោង​ដែល​ជួយ​ពង្រឹង​ជំនាញ​របស់​អ្នក ឬ​បង្រៀន​ជំនាញ​ថ្មី​ៗ​ដល់​អ្នក​ទាំង​ជំនាញ​រឹង និង​ទន់ ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​ដែល​អ្នក​ដាក់​ពាក្យសុំ​ការងារ ការ​បង្ហាញ​ថា​អ្នកជា​មនុស្ស​ដែល​ចូល​ចិត្តការ​រៀនសូត្រ​ជា​ចំណុច​ល្អ​មួយ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍ ។

៣. បង្កើន​ចំនួន​មនុស្ស​ដែល​អ្នក​ស្គាល់
អ្នក​ត្រូវ​ចាត់​ទុក​ការិយាល័យ​របស់​អ្នកជា​កន្លែង​សម្រាប់​ការ​បង្កើត​ទំនាក់ទំនង ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ព្យាយាម​រក​ឱកាស​ស្គាល់​អ្នក​ដទៃ​ដែល​ធ្វើការ​ខុស​ផ្នែក​គ្នា​ផង​ដែរ ។ មិន​ត្រឹមតែ​ព្យាយាម​ចូលរួម​កម្មវិធី​ដែល​ស្ថាប័ន​របស់​អ្នក​បាន​ត្រៀម​ចំ​ឡើង​ទេ តែ​អ្នក​ត្រូវ​តែ​ចំណាយ​ពេលបាយ​ថ្ងៃត្រង់​ខ្លះ​ជាមួយ​មិត្ត​រួមការ​ងារ​របស់​អ្នក​ដែរ ។

៤. រក្សា​ទំនាក់ទំនង​លើ​ប្រព័ន្ធ​សង្គម
ពេល​ដែល​អ្នក​ស្គាល់​នរណា​ម្នាក់​ហើយ អ្នក​គួរតែ​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​លើ​ប្រព័ន្ធ​សង្គម ជា​ពិសេស​លើ LinkedIn ។ ព្រោះ​ការ​ធ្វើ​ដូច្នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​អាច​សួរ​ពី​ឱកាស​ការងារ​ថ្មី​ៗ​បាន​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ចង់​ចាក​ចេញពី​ស្ថាប័ន​ការងារ​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ