ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ភ្ញាក់​​ឡើង​​បាត់​​ប្តី​​ហើយ​ចេញ​ពី​បន្ទប់​​អត់​រួច ​ផ្អើល​ឆោឡោ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង ដោយបុរសជាប្តីបាន​​ចង.ក​​​ខ្លួនឯង ​កាលពី​វេលា​ម៉ោង​៣ និង​៣០​ទៀបភ្លឺថ្ងៃ​ទី​២២ ​កញ្ញា ​នៅ​ក្នុង​ចំការ​ស្វាយ​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល…

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោឡើង ដោយបុរសជាប្តីបាន​​ចង.ក​​​ខ្លួនឯង ​កាលពី​វេលា​ម៉ោង​៣ និង​៣០​ទៀបភ្លឺថ្ងៃ​ទី​២២ ​កញ្ញា ​នៅ​ក្នុង​ចំការ​ស្វាយ​ក្រោយ​ផ្ទះ ស្ថិត​ក្នុង​​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ខាង​លើឈ្មោះ ប៉ូ ធានា អាយុ​៤៥​ឆ្នាំ ជាកសិករ រស់នៅ​ភូមិ​ឃុំ​កើត-ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​​បញ្ជាក់​ពីស្ត្រី​ឈ្មោះ ម៉ុង ទី ​អាយុ​៤៣ឆ្នាំ​ ​ត្រូវជា​ប្រពន្ធ​​បាន​ឱ្យសមត្ថកិច្ច​យ​ដឹង​ថា ​ប្តី​គាត់​បាន​ផឹកស្រា​តាំងពី​ព្រឹក​ រហូត​ដល់​យប់​មិន​បាន​ហូប​បាយឡើយ ​ហើយ​គាត់​​ធ​បាន​ស្តីបន្ទោស​ឲ្យ​ប្តី​ថា​«គិតតែ​ផឹក មិន​ព្រម​ហូប​បាយ​សោះ» ។ នៅថ្ងៃ​ទី​២១ ​កញ្ញា វេលា​ម៉ោង​៤ និង​៣០​រសៀល ​ប្តី​បាន​​ហូប​បាយ​ជុំ​គ្រួសារ​ជាមួយ​​កូន​​ធម្មតា ។ ពេល​នោះ ​ប្តី​​សួរគាត់​​ថា «ថ្ងៃ​នឹង​ថែម​ម៉ោង​ធ្វើការ​ដល់​ម៉ោង​ប៉ុន្មាន​? គាត់​​ប្រាប់​ថា ថែម​ម៉ោង​ធ្វើការ​ដល់​ម៉ោង​៨​យប់ ។ លុះដល់​ម៉ោង​៨ និង​២៥​នាទីប្តីគាត់​បានខល​ទូរស័ព្ទទៅ​​គាត់​២​ដង ​គាត់​​លើក​​ឆ្លើយ​តប​ថា «បង​ ខ្ញុំ​ធ្វើការ​ស៊ីម៉ោង ​ឥឡូវ​ថែម​ដល់​ម៉ោង​៩​កន្លះ ​ទើប​​ទៅ​
ផ្ទះ» ។​

ស្ត្រី​ជា​ប្រពន្ធ​បន្ត ពេល​គាត់​ទៅ​ដល់​ផ្ទះ ឃើញ​ប្តី​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​កូន​ៗ គាត់​ក៏​បាន​នាំ​កូន​ទៅងូតទឹក​រួច​ចូល​ដេក​ជា​ធម្មតា​តែ​ម្តង​ទៅ ដោយ​មិន​បាន​មាត់ក​អ្វីនោះទេ ។ លុះ​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​កញ្ញា គាត់​ភ្ញាក់​ដឹងខ្លួន​ឡើង​បាត់​ប្តី ក៏​បាន​ក្រោក​ដើរ​រក​មើល ស្រាប់តែ​ទ្វារបន្ទប់គាត់ ត្រូវ​បាន​​​ចាក់សោ​​ពី​ខាងក្រៅ​ជាប់​ ។

ភ្លាម​នោះ ​គាត់​ក៏​បាន​ខលទូរស័ព្ទ​ឱ្យបងប្អូន​មកជួយ​បើកទ្វារបានហើយ ក៏នាំគ្នាដើរ​រកប្តី ក៏ប្រទះឃើញ​គាត់​ចង.កខ្លួនឯងបាត់ទៅហើយនៅខាងក្រោយផ្ទះ ដោយមិនបាន​ដឹង​ពី​មូល​ហេតុ​អ្វីទាំងអស់ ​​ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន នគរបាលប៉ុស្តិ៍​ឈើទាល បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​សហការ ជាមួយ​កម្លាំង​ជំនាញ​កោសល្យវិច័យ ស្រុក​កៀនស្វាយ គ្រូពេទ្យមណ្ឌល​សុខ​ភាព​ឃុំ​ឈើទាល ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ធ្វើការ​ពិនិត្យ​លើ​ជន​គ្រោះ​។ ​សាក​សព​ជន​រង​​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ